CamNews

តារា 

ការពិតតួប្រុសដែលគេស្អប់ស្ទើរគ្រប់គ្នា គឺជាប្អូនបង្កើតរបស់លោក Boy pakorn សោះ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលលេចមុខលេចមាត់ខ្លាំង ហើយក៏មហាជនស្អប់ច្រើនខ្លាំងដែរ ដោយសារតែរូបលោកដើរតួជាមនុស្សក្បត់មនុស្សដែលធ្លាប់សង្រ្គោះនិងជឿទុកចិត្តដល់ខ្លួនរហូតមក ប៉ុន្តែខ្លួនឯងបែរជាក្បត់គេទៅវិញ ។ និយា​យសរុបមកវិញគឺ អ្វីទាំងនេះគឺសំដៅទៅដល់រឿង "បុផ្ផាលាក់លម្អង" ដែលជារឿងថៃដ៏ល្អឯកមួយ ។ 

ការពិតទៅតួក្បត់នៅក្នុងរឿងនោះគឺ មានឈ្មោះពិតថា លោក Pat Chatborirak ដែលជាប្អូនប្រុសបង្កើតរបស់លោក Pakorn Chatborirak ឬហៅក្រៅថា Boy pakorn ដែលជាតារាល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ និងគ្រងដំណែងតួឯកជាច្រើនរឿងណាស់មកហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Pat Chatborirak ត្រូវបានក្រុមអ្នកគាំទ្រភាគច្រើនស្អប់លោកនៅក្នុងសាច់រឿង ព្រោះតែលោកត្រូវអ្នកនិពន្ធតម្រូវឲ្យសម្តែងតួចិត្តអាក្រក់ ៕

-ចុចអាន ៖ តើតួក្បត់ក្នុងរឿង "បុផ្ផាលាក់លម្អង" ជាអ្នកណា?








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pat Chatborirak Pakorn Chatborirak Boy pakorn