CamNews

តារា 

Boy Pakorn ប្រកាសទារលុយតារាសម្តែងម្នាក់ ជាសាធារណៈម្មង

ថៃ ៖ លោក Boy Pakorn គឺជាតារាសម្តែងជើងចាស់មួយរូបនៅក្នុងប្រទេសថៃ ហើយលោកគឺជាមនុស្សម្នាក់ដែលធ្វើឲ្យអ្នកនៅជុំវិញខ្លួនសប្បាយរីករាយមិនចេះរីងស្ងួតឡើយ ​។ 

ជាធម្មតា តារាវ័យ ៣៣ ឆ្នាំរូបនេះ តែងតែបង្កភាពភ្ញាក់ផ្អើលនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដោយបង្ហោះរូបថត ព្រមទាំងភ្ជាប់មកជាមួយនឹងចំណងជើងប្លែក និងកំប្លែងជានិច្ច ហើយធ្វើឲ្យ Fans ចូលចិត្តតាមដាន លោក Boy Pakorn ជារឿយៗ ។ 

ហើយថ្មីៗនេះ ទើបមានសារព័ត៌មានជាច្រើននៅក្នុងស្រុកថៃ បានចុុះផ្សាយថា នាង Baifern Pimchanok និងលោក Top Jaron បានចាប់ផ្តើមមើលចិត្តគ្នាទៅវិញទៅមក ហើយដំណឹងក៏បានលេចលឺដល់ត្រចៀក Boy Pakorn ។ ចង់ដឹងទេថាមានរឿងអ្វីកើតឡើង ក្រោយកំពូលតារាសម្តែងបានដឹងរឿងនេះ? 

យោងតាមប្រភពដដែលបានអោយដឹងថា លោក Boy Pakorn និងនាង Baifern Pimchanok បានរួមការងារជាមួយគ្នា ហើយក៏ថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម ដោយភ្ជាប់មកជាមួយនឹងចំនងជើងថា "Top Jaron អោយលុយខ្ញុំចំនួន ៣០,០០០បាត ឥលូវនេះមក ប្រសិនបើមិនចង់អោយខ្ញុំប្រាប់រឿងសម្ងាត់ដល់ Baifern Pimchanok" ហើយភ្លាមៗនោះស្រាប់តែ លោក Top Jaron "យល់ព្រម, ខ្ញុំអោយអ្នកចំពោះចំនួនដែលអ្នកទាមទារ ប៉ុន្តែប្រាប់ខ្ញុំមកថារឿងសម្ងាត់នោះគឺជារឿងអី" ។ 

គួរបញ្ជាក់ឲ្យដឹងថា Boy Pakorn ប្រកាសទារលុយតារាសម្តែងម្នាក់ ជាសាធារណៈនេះ គ្រាន់តែជាការបង្អាប់មិត្តរួមការងារលេងសើចនោះទេ ៕




លោក Boy Pakorn និងនាង Baifern Pimchanok




លោក Top Jaron 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Baifern Pimchanok Top Jaron Boy Pakorn