CamNews

ភាពយន្ត 

អ្នកដឹកនាំរឿង The Expendables ប្រាបពីហេតុផលដែលដក Bruce Willis ចេញ

ដូចដែល Camnews បានចុះផ្សាយកាលពីម្សិលមិញ អំពីរឿង The Expendables 3 បន្ថែម
សមាជិកថ្មី
ហើយក៏បានដកសមាជិកចាស់ចេញដោយសារ ហេតុផលមួយចំនួន តែយើង
មិនបានដឹងពី ហេតុផលនោះច្បាស់ឡើយ ។

Sylvester Stallone, Bruce Willis, The Expendables 2

អ្នកដឹកនាំរឿងលោក Sylvester Stallone បានប្រកាសអំពីការ ចូលរួមរបស់លោក Harrison
Ford តារាល្បីរឿង Idiana Jones ក្នុងរឿង The Expendables 3 កាលពីម្សិលមិញ ហើយក៏
បានប្រកាសថា តារាសំដែង Bruce Willis និងចាកចេញពីការសំដែង ក្នុងរឿងវគ្គ ៣ នេះតែ
មិនបានប្រាប់អំពី ហេតុផលឡើយ ។

Bruce Willis, The Expendables

ថ្ងៃនេះ Sylvester Stallone បាននិយាយថា ហេតុផលដែល Bruce Willis ចាកចេញពីសមាជិក
The Expendables គឺព្រោះតែ Bruce ទាមទារថ្លៃថតខ្ពស់ពេក ។ លោក Sylvester បានហៅ
Burce Willis ថាជាមនុស្សលោភលន់ ដែលទាមទារថ្លៃថត ៤ លានដុល្លារក្នុងរយៈពេល ៤ ថ្ងៃ
ក្នុងការថតនៅប្រទេស ប៊ុលហ្ការី ខណៈពេលដែលគាត់ អោយថ្លៃដល់ ៣ លានដុល្លារ ក្នុង ៤
ថ្ងៃនេះទៅហើយ ។

ដោយសារតែហេតុនេះហើយ ទើបតារាសំដែង Bruce Willis មិនព្រមសំដែង ក្នុងរឿងវគ្គទី ៣
នេះជាបន្តទៀត ។ Harrison Ford នឹងចូលមកជំនួស បំរើទស្សនិកជន ជំនួសកន្លែងរបស់ Bruce
Willis ៕


ដោយ ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood movie the expendables 3 harrison ford jackie chan