CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តី កូរ៉េខាងត្បូង ចុះចេញពី តំណែង ខណៈសង្គម រិះគន់ "អំពើអាក្រក់បំផុត ចាក់ឬសគល់"

ព័ត៌មានអន្តរជាតិ ៖ ក្នុងហេតុការណ៍ គ្រោះថ្នាក់ លិចនាវា ដែលវាគឺជាសោកនាដកម្ម ដ៏អាក្រក់បំផុត នៅក្នុងទំព័រ ប្រវត្តិសាស្រ្ត កូរ៉េខាងត្បូងនោះ បានញ៉ាំងអោយ នាយករដ្ឋមន្រ្តីប្រទេសនេះ  ចុះចេញពី តំណែង ខណៈមានមតិរិះគន់ជាសាធារណៈទៅលើរូបលោក អោយដឹងថា "ជាអំពើអាក្រក់ ចាក់ឬស គល់ " នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឺរ៉ូញូវ ។

លោកនាយករដ្ឋមន្រ្តី កូរ៉េខាងត្បូង លោក Chung Hong-won បានសរបញ្ជាក់អោយដឹងថា មានឧទា ហរណ៍ជាច្រើន ញ៉ាំងអោយឃើញ ពីភាពមិនប្រក្រតី និង ការធ្វេសប្រហែស ដែលជាចលករ ដ៏មាន សក្តានុពល ដ៏មានប្រសិទ្ធភាពមួយ ក្នុងការជម្រុញអោយមហាជន មានការខឹងសម្បារ ខណៈជាកាត ព្វកិច្ចក្នុងការឆ្លើយតប លោកត្រូវតែលាចេញពីតំណែង ដើម្បីជាសារ សុំអភ័យទោស និងទំនួលខុស ត្រូវរបស់ខ្លួន ។

គួររំឭកថា មកនឹងពេលបច្ចុប្បន្នភាព ថ្ងៃអាទិត្យ ម្សិលមិញនេះ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ចំនួនជនរងគ្រោះ បានកើនឡើងដល់ ១៨៨ នាក់ហើយ ស្របពេលដែល ជនរងគ្រោះ ច្រើនជាង ១០០ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry