ព័ត៌មានកីឡា៖ រូបភាពក្មេងប្រុសតូចម្នាក់វ័យប្រមាណជា ៥ឆ្នាំ ត្រូវបានអ្នកសារព័ត៌មានជាច្រើនចាប់អារម្មណ៍ ខណៈដែលរូបគាត់បានច្រកថង់ប្លាស្ទិក ធ្វើជាអាវដោយសរសេរឈ្មោះកីឡាករ Messi ជាសញ្ញាសំគាល់បង្ហាញថា រូបគាត់គឺជាអ្នកគាំទ្រកីឡាកររូបនេះពិតៗ។ រូបភាពដែលបានបង្ហាញ ក៏ត្រូវបានបុរសម្នាក់ឈ្នោះ Azim Ahmadi អះអាងថា គឺជាក្មួយប្រុសរបស់គាត់ ហើយគេមានឈ្មោះថា Murtaza Ahmadi ជាកូនកសិករ រស់នៅក្នុងស្រុក Jaghori ខេត្ដ Ghazni នៃប្រទេសអាហ្គានីស្ថាន។
Azim Ahmadi ដែលត្រូវជាពូក្មេងប្រុសនោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានតាមរយៈសារអ៊ីនធើណេតថា ក្មេងនេះមានវ័យទើបតែ ៥ឆ្នាំ ហើយគេរស់នៅក្នុងតំបន់ដាច់ស្រយាលជាមួយនឹងគាត់ ។ គ្រូសាររបស់គេមានជីវភាពលំបាក ដោយហេតុតែគេមានការស្រលាញ់ និងចូលចិត្ដអាវយឺត មួយនេះ ហើយគ្រួសារគ្មានលទ្ធភាពទិញអាវពិតប្រាកដឲ្យគេ ទើបសម្រេចចិត្ដច្នៃម៉ូតថង់ប្លាស្ទិកតែម្ដងទៅ។ Murtaza Ahmadi ថ្វីត្បិតតែមិនបានទទួល អាវយឺតពិតប្រាកដពីម្ដាយ តែគាត់នៅតែសប្បាយរីករាយ នឹងបង្ហាញថា គាត់ពិតជាអ្នកគាំទ្រកីឡាករ Messi យ៉ាងពិតប្រាកដ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ nzherald