CamNews

តារា 

រ៉ូលីន ប្រកាសបញ្ចប់ ការ​តែង​ខ្លួន​ជា​ស្រី ក្រោយ​រៀប​ការ

ភ្នំពេញ៖ តារាចម្រៀង មានជំនាញ អាចបកស្រាយបទចម្រៀង បានទាំង បុរស និងស្រី លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ជាញឹកញាប់ ឲ្យតែលោកបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ គឺលោកតែងតែតុបតែងខ្លួនជា មនុស្សស្រី ជាប់ជាប្រចាំ រហូតធ្វើឲ្យ ទស្សនិកជនភាគច្រើន គិតថា តារារូបនេះ ជាមនុស្សភេទទី៣ហើយថា មិនត្រូវលោកអាច តុបតែងខ្លួន ជាស្រីបែបនេះ រហូតមួយជីវិតក៏ថាបាន។ ប៉ុន្តែទាក់ទង និងការលើកឡើងនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា រ៉ូលីន ចេញមុខប្រកាស ជាសាធារណៈថា នៅពេលណា ដែលលោករៀបការជាមួយនារីណាម្នាក់ហើយនោះ គឺលោកនឹងបញ្ចប់ការតែងខ្លួន ជាស្រីទៀតហើយ ។

កាលពីអំឡុង ថ្ងៃបុណ្យនៃក្តីស្រលាញ់ ទស្សនិកជនធ្លាប់ បានឃើញពីភាពឈឺចាប់របស់ រ៉ូលីន ម្តងរួចមកហើយដោយ លោកបានរៀបរាប់ ទាំងទឹកភ្នែកថា លោកមិនចង់តុបតែងខ្លួន ជាមនុស្សស្រីឡើយ តែដោយសារតម្រូវចិត្តទស្សនិកជន និងអាជីពសិល្បៈ ដើម្បីរកលុយគឺលោកសុខចិត្ត ធ្វើគ្រប់យ៉ាង ទោះជាលោកមិនចង់ក៏ដោយ ។

ជាការពិតតាមរយៈការបង្ហាញអារម្មណ៍ពិតនេះ បានសរបញ្ជាក់ឲ្យឃើញថា តារារូបនេះគឺជាបុរសពិតមិនមែនជាប្រភេទ មនុស្សស្រលាញ់ភេទដូចគ្នា ឬក៏ហៅថាខ្ទើយឡើយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺតារារូបនេះបាន ប្រកាសជាសាធារណៈថា លោកនឹងឈប់តែងខ្លួនជាស្រីទៀត ប្រសិនបើថ្ងៃណាមួយ លោកសម្រេចចិត្តរៀបការ សាង គ្រួសារដូចបុរសដទៃទៀត ។

នៅពេលថ្មីៗនេះ តារាចម្រៀង ដែលអាចបកស្រាយត្រាប់ តាមម្ចាស់សំនៀងដើម បានយ៉ាងពីរោះ លោក រ៉ូលីន បាន និយាយបង្ហើ ដោយលាក់លៀម « ប្រសិនបើខ្ញុំរៀបការ ជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ ហើយលោកនឹងបោះចោល ការតុបតែងខ្លួន បែបជាមនុស្សស្រីនេះ ហើយពេលនេះ ខ្ញុំក៏កំពុង តែមើលចិត្តថ្លើមរាប់អានជាមួយមនុស្សម្នាក់ដែលពួក យើង បានស្គាល់គ្នាមួយឆ្នាំហើយ តែខ្ញុំមិនទាន់ដឹងទេថា រៀបការនៅពេលណា…» ។

ក្នុងនោះតារារូបនេះ បាននិយាយបង្ហើរទៀតថា ក្នុងអំឡុងពេលដែលលោក មានទំនាក់ទំនងស្នេហាជាមួយមនុស្ស ម្នាក់នោះ គឺអនុស្សាវរីយច្រើនទាំង សប្បាយនិងទឹកភ្នែក បើទោះជារាល់ថ្ងៃលោកតុបតែងខ្លួនបែបជាមនុស្សស្រីប៉ុន្តែ គេនៅរង់ចាំលោក មិនត្អូញត្អែរឡើយ ។ ហេតុនេះលោកក៏ចង់ផ្ញើរសារ ទៅមនុស្សម្នាក់នោះថា « ខ្ញុំអរគុណគ្រប់បែប យ៉ាងដែលធ្វើសម្រាប់ខ្ញុំ និងអត់ទ្រាំសម្រាប់ខ្ញុំ នាពេលកន្លងមក» ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺតារា រូបនេះមិនព្រម ប្រាប់ជាសាធារណៈឡើយថា មនុស្សម្នាក់ដែលជាគូស្នេហ៍ របស់លោកនោះ ជាអ្នកណាឲ្យច្បាស់ លាស់ឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh