នគរណាយុគ៖ ឧទ្ធម្ភាគចក្រយោធា ថៃមួយគ្រឿង បានធ្លាក់ចូលក្នុង ប្រឡាយទឹក នៅខេត្ត
នគរណាយុគ បណ្តាលឲ្យទាហាន ៣ នាក់រងរបួសធ្ងន់។
យោងតាមគេហទំព័រ INN របស់ថៃនៅថ្ងៃ ចន្ទ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១ នេះបានឲ្យដឹងថា
លោក កិទិ តាន់សៀង អធិការរង ស្រុក បានណា ខេត្ត នគរណាយុគ បានថ្លែងថា នៅវេលា
ម៉ោង ១០ ព្រឹកមិញនេះ មាន ឧប្បត្តិហេតុឧទ្ធម្ភាគចក្ររបស់កងហោះកងទ័ពជើងគោកថៃ
ប្រភេទ ហ៊ីវអ៊ី ៨ កៅអ៊ី បានធ្លាក់ចូលក្នុង ប្រឡាយ ទឹក ស្ថិតនៅក្នុងស្រុក បានណា ខេត្ត
នគរណាយុគ បណ្តាលឲ្យ យោធា ៣នាក់រងរបួសធ្ងន់ ត្រូវបានដឹកយក ទៅសង្គ្រោះជីវិត
នៅមន្ទីរពេទ្យហើយ។
លោក កិទិ បន្តទៀតថា ឧទ្ធម្ភាគចក្រដែលធ្លាក់ខាងលើរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និង មាន
រថយន្តពន្លត់ អគ្គីភ័យ ជួយបាញ់ទឹកពន្លត់ភ្លើងផងដែរ ចំណែក មូលដែលបណ្តាលឲ្យ ឧទ្ធម្ភាគ
ចក្រធ្លាក់ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកប្រព័ន្ធម៉ាស៊ីន មានបញ្ហា ទើប
ធ្វើឲ្យអ្នកបញ្ជាគ្រឿងម៉ាស៊ីន ចុះចតបន្ទាន់ នៅកន្លែងសុវត្ថិភាព។ នេះចាត់ទុកជាសំណាងល្អ
ហើយ ដែលហេតុការណ៍នេះ មានត្រឹមតែអ្នករងរបួស តែ ៣ នាក់ប៉ុណ្ណោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល