CamNews

តារា 

ម៉ូដសក់របស់ Maddox កូន​ប្រុស​ច្បង តារា​ហូលីវូដ Angelina Jolie ត្រូវ​បាន​គេ​ប្រដូច ទៅ​នឹង​ម៉ូដ​សក់

ភ្នំពេញ៖ តារាសម្ដែងលំដាប់ហូលីវូដ នាង Angelina Jolie បានធ្វើដំណើរ មកប្រទេសកម្ពុជា ដោយបាននាំមកជាមួយនូវកូនប្រុសរបស់នាង ដែលនាងបានយក ពីប្រទេសកម្ពុជា យកទៅចិញ្ចឹម រហូតមានអាយុ១៤ ឆ្នាំ គឺ Maddox ដើម្បី ប្រមូលផ្ដុំឯកសារ និងផលិតកុនទាក់ទងនឹងខ្មែរ ក្រហម ។

ក្រៅពីចាប់អារម្មណ៍នឹងវត្តមានរបស់តារាហូលីវូដ អ្នកនាង Angelina Jolie ហើយនោះ បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកលេងបណ្ដាញសង្គម Facebook បានចាប់អារម្មណ៍ទៅនឹង ម៉ូដសក់របស់ Maddox ដែលត្រូវបានអ្នកដឹងពី ប្រវត្តិសាស្រ្តខ្មែរមួយចំនួន ធ្វើការវិភាគថា ម៉ូដសក់នេះដូចទៅនឹង ម៉ូតសក់ខ្មែរ ក្នុងអំឡុង ឆ្នាំ ១៨៦៥ ដល់ឆ្នាំ ១៩០០ ដែលមានក្សត្រ ព្រះបាទអង្គដួង ជាក្សត្រសោយរាជ ។

អ្នកដឹងពីប្រវត្តិសាស្រ្តម្នាក់ឈ្មោះ ហែន វិភាគ បានសរសេរបង្ហោះនៅក្នុង Facebook របស់ខ្លួនថា «ម៉ូតសក់ ម៉ាដុក ដូចសុទ្ធសាធ ជាមួយម៉ូតសក់ ខ្មែរ ឆ្នាំ ១៨៦៥ ដល់ឆ្នាំ ១៩០០ នាង ជូលី តារាភាពយន្ត ហូលីវូដម្នាក់ បានសម្រេច កាត់ម៉ូតសក់ កូនប្រុសច្បងនាង ដូចនិងម៉ូតសក់ ដ៏ពេញនិយមខ្មែរ នៅចុងសតវត្សទី១៩ »។

«នេះមិនមែនជាការចៃដន្យ ដែលនាងនិងកូនប្រុសសម្លាញ់ បានបង្ហាញម៉ូតសក់ ដែលមានទម្រង់ដូច ម៉ូតសក់ ( ព្រះកេសា ) មហាក្សត្រខ្មែរ អង្គដួង ម៉ូតសក់ពួក អភិជនខ្មែរ ក៏ដូចមនុស្សសមញ្ញខ្មែរដទៃទៀត កាលពីជាងមួយរយឆ្នាំ មកហើយ »។

ក្នុងឋានៈ ជាសិល្បករដ៏ល្បីឈ្មោះ កំរិតពិភពលោក នាង ជូលី មានការស្រាវជ្រាវច្បាស់ណាស់ ពីវប្បធម៌ខ្មែរគ្រប់សម័យកាល មុននឹងនាងសម្រេច ដឹកនាំ រឿងកុនមួយ រៀបរាប់ពីរបបខ្មែរក្រហម ។

«មានម៉ូតសក់ ស្ត្រីអប្សរា តាមជញ្ជាំងប្រាសាទអង្គរវត្តខ្លះ បានក្លាយជាម៉ូតសក់ដ៏ពេញនិយមរបស់ស្ត្រី ឆើតឆាយជាច្រើនក្នុងពិភពលោក ។ មនុស្សខ្មែរ ធ្លាប់ជាមនុស្សរសនិយម និងឆើតឆាយ តាំងពីអតីតកាលម្ល៉េះ ។ មានតែការស្រាវជ្រាវទេ ដែលធ្វើឲ្យយើងស្គាល់ខ្មែរ។ កាលបើអ្នកស្គាល់ខ្មែរ ទើបអ្នកដឹងថា នរណាមាន គំនិតអាក្រក់ឬ ល្អ ចំពោះខ្មែរ» ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហែន វិភាគ ដែលបានបង្ហោះជាសាធារណៈ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

សូមបញ្ជាក់ថា កំពូលតារាសម្តែង ហូលីវូដល្បីឈ្មោះ ប្រចាំប្រទេសអាមេរិក អ្នកនាង Angelina Jolie បានធ្វើដំណើរមកដល់ ទឹកដីប្រទេសកម្ពុជា ជាមួយនឹងកូនប្រុសចិញ្ចឹម របស់ខ្លួន គឺ Maddox ដែលមានវ័យ១៤ឆ្នាំ កាលពីពេលថ្មីៗនេះ និងបានជួបជាមួយផលិតករ ជើងចាស់ លោក រិទ្ធី ប៉ាន់ ដើម្បីសិក្សាពីការថត និងប្រមូលផ្តុំឯកសារផលិតកុន ទាក់ទងទៅនឹងប្រវត្តិ នៃការឈឺចាប់ក្នុងរបប ខ្មែរក្រហម ។

នៅក្នុងដំណើរមកដល់ទឹកដីកម្ពុជា កាលពីពេលថ្មីៗនេះ តារាសម្តែង Angelina Jolie បានទៅទស្សនកិច្ច នៅមជ្ឈមណ្ឌល«បុប្ផាណា» ដែលជាកន្លែង ប្រមូលផ្ដុំឯកសារ និងផលិតកុនទាក់ទងនឹងខ្មែរ ក្រហមហើយ នៅក្នុងនោះអ្នកនាង ក៏បានប្រាប់ឲ្យដឹងថា ការដឹកនាំរឿងនេះ គឺផ្អែកតាមសៀវភៅ «First They Killed My Father: A Daughter of Cambodia Remembers» ដែលមានចំណងជើង ជាភាសាខ្មែរថា «ពីដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» របស់ លឿង អ៊ឹង នារីខ្មែរមួយរូបរួចរស់ពីរបបខ្មែរក្រហម ហើយបានសរសេររៀបរាប់ ពីការចងចាំរបស់ខ្លួន ដែលចេញផ្សាយ កាលពីឆ្នាំ២០០០ ។

តារាហូលីវូដ ដែលនាំយកកូនកម្ពុជាទៅចិញ្ចឹម អ្នកនាង Angelina ថ្លែងឲ្យដឹងថា «ខ្ញុំមានកិត្តិយស និងមោទនភាពណាស់ ក្នុងការនាំយករឿងនេះ ខ្សែភាពយន្តនេះ ផ្អែកលើការចងចាំ ដ៏ក្ដុកក្ដួលរបស់អ្នកនិពន្ធ អ្នកនាង លឿង អ៊ឹង ដែលកាលនោះ គាត់មានអាយុ៥-៨ឆ្នាំ ។ ភាពយន្តនេះ នឹងថតចេញពីការចងចាំ របស់ក្មេងស្រីរូបនេះ វាគឺជាការ មើលឃើញ របស់កុមារម្នាក់ពីសង្គ្រាម ការយល់ និងទស្សនៈរបស់កុមារម្នាក់នោះ អំពីសង្គ្រាម»។

ក្រោយពីខ្សែភាពយន្តនេះ ថតបញ្ចប់ នឹងត្រូវបានចាក់ផ្សាយ តាមបណ្ដាញ អ៊ីនធឺណិត សំខាន់ៗនៅចុងឆ្នាំ២០១៦ ហើយនឹងត្រូវដាក់ បញ្ចាំងផងដែរ តាមមហោស្រពភាពយន្ត អន្តរជាតិធំៗ ជុំវិញពិភពលោក ទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh