CamNews

កីឡាជាតិ 

ម្ចាស់មេដាយមាស ស៊ន សៀវម៉ី នឹង​មក​ដល់​កម្ពុជា​វិញ នា​ម៉ោង ១៖០០​នាទីរសៀល​នេះ

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ម្ចាស់មេដាយមាស វគ្គជម្រុះកីឡាអូឡាំពិករដូវក្តៅ Rio 2016 នឹងធ្វើដំណើរមកដល់កម្ពុជាវិញនាម៉ោង ១៖០០នាទីរសៀលនេះ មុនធ្វើដំណើរទៅជួបសំណេះសំណាលជាមួយប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន នៅទីស្នាក់ការ NOCC ថ្ងៃនេះដូចគ្នា ។

តាមរយៈ Facebook Page របស់ NOCC បានបញ្ជាក់ថា កីឡាការិនីទម្ងន់លើសពី ៦៧គីឡូក្រាម នឹងមកដល់កម្ពុជាវិញម៉ោងប្រមាណ ១៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦ នេះ ហើយធ្វើដំណើរភ្លាមៗទៅជួប សំណេះសំណាលជាមួយនឹងប្រធាន NOCC លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជុំវិញកញ្ញាឈ្នះបានមេដាយ មាស នៅប្រទេសហ្វីលីពីន និងកក់កៅអីមួយនៃការប្រកួតកីឡាអូឡាំពិករដូវក្តៅ Rio 2016 នាងពេលខាងមុខផងដែរ ក្រោយរង់ចាំអស់រយៈពេលជាង៦០ឆ្នាំមកនេះ ។

សៀវម៉ី បានបង្កើតប្រវត្តិសាស្រ្តថ្មី នាដើមឆ្នាំ២០១៦ តាមរយៈឆ្លងផុតវគ្គជម្រុះកីឡាអូឡាំពិក និងឈ្នះមេដាយមាស ១គ្រឿងផងដែរ មុនពេលឈ្នះមេដាយប្រាក់១គ្រឿងទៀត នៃការប្រកួតកីឡាតេក្វាន់ដូនៅប្រទេសហ្វីលីពីន ទម្ងន់លើស ៦៧គីឡូក្រាម ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sorn sevmey