CamNews

ព័ត៌មានជាតិ 

ចូលប្លន់កន្លែងវេលុយវីង នៅបឹងសាឡាង យកអស់ជិត១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ម្ចាស់ទីតាំង រកស៊ីវេលុយនិង ផ្ញើលុយតាមវីង មួយកន្លែង ស្ថិតនៅផ្ទះលេខ ១៧៥E តាមផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបាន គេរាយការណ៍ថា មាន ជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿង ប្រដាប់ ដោយអាវុធខ្លី ចូលទៅភ្ជង់ប្រមូលយក លុយ និងកាតទូរស័ព្ទខ្ទង់៧០០០ទៅ៨០០០ដុល្លារ រួចហើយបើកម៉ូតូគេចខ្លួនដោយសុវត្ថិភាព ប៉ុន្ដែករណីនេះ ជនរងគ្រោះមិនរងរបួសឬ គ្រោះថ្នាក់នោះឡើយ ដោយសារតែក្រុម ជនល្មើសមិនបានបាញ់ ។

យ៉ាងណាក៏ដោយចំពោះករណីនេះ កម្លាំង សមត្ថកិច្ចជំនាញមិនទាន់សន្និដ្ឋានថា ជារឿង ប្លន់នៅឡើយទេ អាចជាករណីផ្សេងដោយ រង់ចាំការសួរនាំ និងស៊ើបអង្កេតបន្ដទៀត ពី ព្រោះនៅម៉ោងកើតហេតុនោះ ពុំមាននរណា ម្នាក់ឃើញពីករណីនេះឡើយ ។

ការភ្ញាក់ផ្អើលថា មានជនសង្ស័យទៅ ភ្ជង់និងប្រមូលយក លុយពីកន្លែងទីតាំងផ្ញើ លុយនិងវេលុយវីងយីហោសុភាវឌ្ឍនៈខាង លើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោងប្រមាណ១២និង១០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ។

យោងតាមសេចក្ដីរាយការណ៍ជាជំហាន ដំបូងបានឱ្យដឹងថា មុនពេលកើតហេតុមាន ជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ ដោយកាំភ្លើងខ្លីបាន ចូលទៅកន្លែង វេលុយវីងសុភាវឌ្ឍនៈ ដោយធ្វើជាទិញកាតទូរស័ព្ទ ២ ដុល្លារពីជនរងគ្រោះ ឈ្មោះវង រ៉ាវីន អាយុ ៣២ឆ្នាំ ស្រាប់តែពេលនោះ បានដកកាំភ្លើងភ្ជង់ រួចហើយឃើញ ម្ដាយ រត់មកក៏ដកកាំភ្លើងភ្ជង់ ទៅម្ដាយបន្ថែម ហើយប្រមូល យកអស់លុយ និងកាតទូរស័ព្ទដែលដាក់តាំងលក់នៅ ក្នុង ទូរតម្លៃចន្លោះពី៧០០០ទៅ៨០០០ដុល្លារ ។

ក្រោយកើតហេតុ និងបង្កឱ្យមានការ ភ្ញាក់ផ្អើលរួចមក ស្ដ្រីរងគ្រោះ ត្រូវបាននគរ បាលមូលដ្ឋានហៅទៅសួរនាំអំពីហេតុការណ៍ មួយនេះ តើពិតជាមានជន សង្ស័យចូលទៅ ប្លន់ឬមួយយ៉ាងណា ។

ប្រជាពលរដ្ឋមួយចំនួន បានរិះគន់ចំពោះ ការពង្រឹងសន្ដិសុខរបស់នគរបាលប៉ុស្ដិ៍បឹង សាឡាង ថា គ្មានប្រសិទ្ធភាព ហើយបទ ល្មើសជាច្រើន បានកើតឡើងជាបន្ដបន្ទាប់ ប៉ុន្ដែនាយនគរបាលប៉ុស្ដិ៍ ហាក់បីដូចជាគ្មាន ចំណាត់ការនិងយុទ្ធសាស្ដ្រក្នុងការដឹកនាំនោះ ឡើយ ដូច្នេះប្រជាពលរដ្ឋ មានជំនឿថា ស្នងការ នគរបាលរាជធានីភ្នំពេញ និងពិនិត្យមើល ការដឹកនាំការងាររបស់នាយនគរបាលប៉ុស្ដិ៍ បឹងសាឡាងនេះផង ចៀសវាងការព្រួយបារម្ភ កាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ដោយសារតែបទល្មើសនិងបទឧក្រិដ្ឋ បានកើតឡើងជាបន្ដបន្ទាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh