CamNews

កីឡាអន្តរជាតិ 

Jose Mourinho ហួស​​ចិត្ដ​​នឹង​​លទ្ធិផល​ចុង​ប្រកួត បែ​ជា​អ៊ីចឹង​ទៅ​វិញ

ព័ត៌មានកីឡា៖ លទ្ធិផលបញ្ចប់នៃការប្រកួតរវាង​ Chelsea នឹង Manchester United ទទួលបានពិន្ទុ​ ១ ស្មើគ្នា​ ប៉ុន្ដែស្របនិងការបង្ហាញលទ្ធិផលដូច្នោះ ថ្នាក់ដឹកនាំក្រុម Chelsea លោក Jose Mourinho ផុសអារម្មណ៍ មួយហួសចិត្ដពន់ពេកចំពោះមួយដង្ហើមចុងក្រោយរបស់ Man United ។

យោងតាមបណ្ដាញសារព័ត៌មានអន្ដរជាតិ ប៊ីប៊ីស៊ី បានឲ្យដឹងថា លោក Jose Mourinho ហួសចិត្ដនិងការ​ប្រកួតនេះជាខ្លាំង ដែលក្នុងលក្ខខ័ណមួយយ៉ាងសមស្រប ក្រុមរបស់គាត់ទទួល​បានពិន្ទុនាំមុខដៃគូរតាំង​តែពីពាក់កណ្ដាលការប្រកួត ហើយបែជាត្រូវបិតជិតរហូតដល់គៀកនាទីបញ្ចប់ ស្រាប់តែអស់មួយគ្រាប់វិញ។ ហើយរឿងមួយផ្សេងទៀតទាក់ទងការលេង និង ការពិន័យកាត ដែលការមើលឃើញកន្លងទៅ​គាត់មិនចង់និយាយឡើយ ប៉ុន្ដែបើគាត់ត្រូវនិយាយ គាត់គួតែរៀបរាប់ពីគ្រាប់ប៉េណង់ទីរបស់​កីឡាករ​របស់គាត់ Branislav Ivanović ដែលសាកសមទទួលបាន។ ដូច្នោះគ្រប់យ៉ាងបន្ដ គាត់មិនចង់បង្ហើបទៀត ឡើយ​ ហើយ​ឲ្យវាបញ្ចប់ត្រឹមប៉ុណ្ណឹងទៅចុះ ។




ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Manchester United Chelsea Premier League