ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានចេញផ្សាយបានអោយដឹង
ថាមុខម្ហូបដ៏ពេញនិយមរបស់ប្រទេសកូរ៉េ ( Sannakji ) ដែលទទួលបានការគាំទ្រពីសំណាក់ប្រជា
ជនទូទៅ បានអោយដឹងថា ត្រូវបានបំរើជូនភ្ញៀវតាមរយៈការផ្តល់ជូននូវមុខម្ហូបសត្វមឹករស់ ។
គួរបញ្ជាក់ផងដែរថា អ្នកទទួលទានមួយចំនួន មិនហ៊ានញ៉ាំមុខម្ហូបមួយនេះនោះទេ ខណៈពេល
ដែលអ្នកទទួលទានមួយចំនួនផ្សេងទៀត បាននិយាយថា វាពិតជាឆ្ងាយ ខណៈពេលដែលវានៅ
ស្រស់ៗបែបនេះ។ ដោយឡែក បើយើងងាកក្រឡេកទៅមើលគេហទំព័រវិដេអូដ៏ពេញនិយម (yo-
utube វិញក៏ត្រូវបានរកអោយឃើញថា មានមនុស្សមួយចំនួនបានបង្ហោះវីដេអូ កំពុងញ៉ាំមុខម្ហូប
មួយនេះ ចូលទៅក្នុងគេហទំព័រនោះផងដែរ។
យ៉ាងណាមិញ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានដដែលនេះ បានបញ្ជាក់អោយដឹង
ផងដែរថាកាលពីអំឡុងឆ្នាំ ២០១០ ក៏មានការប្រឆាំងតវ៉ាទៅនឹងភោជនីយដ្ឋានកូរ៉េ ២ ស្ថិតនៅក្នុង
បុរីញូវយ៉ក ដែលបានបើកបំរើជូនភ្ញៀង តាមរយៈផ្តល់ជូននូវមុខម្ហូបសត្វរស់ ។ ដើម្បីអោយជ្រាប
កាន់តែច្បាស់ថាតើទិដ្ឋភាព នៃការទទួលមុនម្ហូបមឹករស់មានភាពប្លែកយ៉ាងណានោះ សូមតាមដាន
ទស្សនានូវវិដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ soshiok