ទីក្រុងហាណូយ៖ ប៉ូលីសនៅភាគខាងជើងប្រទេសវៀតណាម បានរឹបអូសភ្លុកដំរីជិត ៣ តោន ដែលរត់ពន្ធខុសច្បាប់ពីប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងវិធានការបង្ក្រាបចុងក្រោយ ប្រឆាំងនឹងការជួញដូរខុសច្បាប់នេះ។
ប៉ូលីសខេត្ត Thanh Hoa បាននិយាយថា ភ្លុកដំរីត្រូវបានរកឃើញនៅក្នុងប្រអប់ នៅលើឡានដែលប៉ូលីសបញ្ឈប់ កាលពីព្រឹកថ្ងៃសៅរ៍។ គណនី ដែលបានបង្ហោះនៅលើគេហទំព័ររបស់ប៉ូលីស បានដកស្រង់សម្តីរបស់អ្នកបើកបរឡានដឹកទំនិញ ដែលនិយាយថា គាត់ត្រូវបានគេជួលឱ្យដឹកភ្លុកដំរីពីខេត្ត Dong Nai ភាគខាងត្បូង ទៅរដ្ឋធានីហាណូយ។
ប៉ូលីស បានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមទេ កាលពីថ្ងៃចន្ទនេះ។ កាលពីឆ្នាំមុន ភ្លុកដំរីជិត ៧តោន ត្រូវបានរឹបអូសយក នៅមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងនៃទីក្រុងហូជីមិញប្រទេសវៀតណាម។
ប្រទេសវៀតណាម គឺជាចំណុចឆ្លងកាត់ដ៏ធំមួយរបស់ពិភពលោក និងសម្បូរអ្នកប្រើប្រាស់ស្នែង និងភ្លុករមាស។ ប្រទេសនេះ ហាមប្រាមរាល់ការប្រមាញ់សត្វដំរី ដែលកំពុងតែជិតផុតពូជនេះ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ AP