CamNews

ព័ត៌មានអន្តរជាតិ 

ជនជាតិវៀតណាមនៅអាមេរិករាប់សិបនាក់ ត្រូវនគរបាលចាប់ខ្លួនពីបទជួញគ្រឿងញៀន ប្រើ អាវុធខុសច្បាប់…

ការបង្រាបរបស់នគរបាលអាមេរិក ទៅលើក្រុមឧក្រិដ្ឋជនដើមកំណើតវៀតណាម បាននាំឱ្យមាន
ការចាប់ខ្លួន និងរឹបអូសបានអាវុធ គ្រឿងញៀន និងម៉ាស៊ីនលេងល្បែងជាច្រើន។

បញ្ជីឈ្មោះនៃ​ក្រុមជនសង្ស័យ ក្នុងយុទ្ធនាការ​ចុះបង្រាប​ដែលមានឈ្មោះថា 
"Gang of Thrones"

 

យោងតាម LA Times ការចុះបង្រាបត្រូវបានធ្វើឡើងនៅតំបន់មួយចំនួននៃទីក្រុង San Jose រដ្ឋ
California អាមេរិក ហើយវាគឺជាលទ្ធផលនៃការស្រាវជ្រាវរយៈពេល៦ខែ របស់នគរបាល ទៅលើ
ខ្សែរយៈនៃការលេងល្បែង ជួញគ្រឿងញៀន ដែលធ្វើសកម្មភាពនៅក្នុងហាងកាហ្វេមួយចំនួនរបស់
ជនជាតិវៀតណាម។

នគរបាលប្រកាសថា ជនសង្ស័យចំនួន ២៣នាក់ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បាន
ជំរិតទារប្រាក់ សូកប៉ាន់ ជួនដូរគ្រឿងញៀន និងប្រើអាវុធខុសច្បាប់។ ក្នុងចំណោមនោះ ក៏មាន
នគរបាលម្នាក់ឈ្មោះ Derrick Antonio ដែលត្រូវបានចោទប្រកាន់ពីបទរួមដៃជាមួយក្រុមឧក្រិដ្ឋ
ជនខាងលើ។

វត្ថុតាងដែល​នគរបាល​រឹបអូសបានក្នុងការ​ចុះបង្រាប​


ជនសង្ស័យចំនួន ៦នាក់ បច្ចុប្បន្ន កំពុងរត់គេចខ្លួន។ ចំណែក មន្ដ្រីនគរបាល Derrick Antonio 
អាយុ ៣៤ឆ្នាំ ដែលបានបម្រើការជាភ្នាក់ងារនគរបាលរយៈពេល ៩ឆ្នាំ បច្ចុប្បន្ន ត្រូវបានធានាឱ្យ
នៅក្រៅឃុំ។

នគរបាល​បានចាប់ខ្លួនជនជាតិ​វៀតណាម និង​ម៉ាស៊ីនលេងល្បែង នៅក្នុង​ហាងកាហ្វេ
Xinh Xinh ក្នុងក្រុង San Jose កាលពីខែ​មិនា
 

ករណីខាងលើនេះ នគរបាលក៏រឹបអូសបានប្រាក់ចំនួន ២០០.០០០ដុល្លារ គ្រឿងញៀនជាង ២៧០
គីឡូក្រាម កាំភ្លើងខ្លីចំនួន ៥ដើម ម៉ាស៊ីនលេងល្បែងចំនួន ៦៩គ្រឿង និងក្រពើមួយក្បាលផងដែរ។
នាយនគរបាលក្រុង San Jose លោក Eddie Garcia និងមន្ដ្រីរបស់ FBI រួមនឹងមន្ទីរប្រឆាំងគ្រឿង
ញៀន បានប្រកាសអំពីយុទ្ធនាការចុះបង្រាបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិល
មិញ។

ប្រែសម្រួល ៖ តារា


Tags: ជនជាតិវៀតណាម អាមេរិក ឧក្រិដ្ឋជន គ្រឿងញៀន អាវុធ