ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Karim Benzema កំពុងតែស្ថិតក្នុងការចោទសួររបស់ មន្ដ្រី ប៉ូលីសប្រទេសបារាំង ក្រោយពីជាប់សង្ស័យជាមួយនឹងករណី ឃ្លឹបវីដេអូ អាសអាភាស ជាមួយមិត្ដភក្ដិជាកីឡាករម្នាក់ទៀត ឈ្មោះថា Mathieu Valbuena។
Karim Benzema បានមកដល់ប៉ុស្ដិ៍ប៉ូលីសក្នុងទីក្រុង Versailles នៃប្រទេសបារាំង ហើយកំពុងតែត្រូវបានជាប់សង្ស័យ ជាមួយនឹងរណីផ្ញើរសារគម្រាមកំហែង នឹងបង្ហោះវីដេអូអាសអាភាស របស់កីឡាករ Mathieu Valbuena ។ ជាមួយគ្នានោះផងដែរ នៅមានបុរសបីនាក់ថែមទៀត ដែលជាប់ការសង្ស័យក្នុងករណីនេះ ហើយស្ថិតក្នុងការតាមដាន យ៉ាងសកម្ម អំពីសារខ្មៅមួយនេះ ។ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ មេធាវីរបស់ កីឡាករផ្ទាល់បានអះអាងថា ករណីនេះមិនបានពាក់ព័ន្ធជាមួយនឹងកីឡាករនោះ ទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី