ភ្នំពេញ៖ កញ្ញា គង់ វង្សយ៉ាទី ដែលត្រូវបាន គេស្គាល់ថា ជាតារាសម្តែង និងពិធីការិនី ប្រចាំស្ថានីយ ទូរទស្សន៍ CTN ដ៏ល្បីល្បាញមួយរូប និង សំបូរទៅដោយ មន្តស្នេហ៍ អន្ទងចិត្តប្រុសៗ ឲ្យលង់ស្នេហ៍ស្ទើគ្រប់គ្នា ថ្មីនេះៗ បានបញ្ចេញ ប្រតិកម្មខឹងខ្លាំងៗ ខណៈមានគេយករឿង ផ្ទាល់ខ្លួនរបស់នាង ទៅនិយាយរិះគន់ បង្ខួចកេរ្តិ៍ឈ្មោះ នាំឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ ក្នុងនាមជាតារាល្បី។
តាមរយៈអត្ថន័យខ្លឹមសារ ដែលត្រូវបានតារាសម្តែង និងពិធីការិនីកម្មវិធី «រាត្រីកំសាន្ត» កញ្ញា កង់ វង្ស យ៉ាទី សរសេរបង្ហោះ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក ប្រតិកម្មឆ្លើយតប ចំពោះការរិះគន់ បានលើកឡើងថា «សំដីគ្មានការពិត មកនិយាយ ធ្វើឲ្យគេខូចឈ្មោះ បើទេវតាមានពិតសូម ឲ្យពួកវាវិនាសដូចអ្វី ដែលវានិយាយបង្ខូចគេ ទេវតាមានភ្នែក ការពិតនៅតែជាការពិត..»។
តារាសម្តែងស្រីវ័យក្មេង កញ្ញា គង់ វង្សយ៉ាទី បានសរសេរបញ្ជាក់ទៀតថា «ចាំខ្ញុំមិនបានធ្វើខុស គឺខ្ញុំមិនខ្លាចមួយជីវិតនេះ រឿងដែលអាក្រក់ ខ្ញុំមិនដែលធ្វើទេ បើដឹងរឿងមិនច្បាស់ កុំបង្ខូចឈ្មោះគេបែបនេះ..»។
ប្រតិកម្មឆ្លើយតបរបស់ កញ្ញា គង់ វង្សយ៉ាទី ពេលនេះបានធ្វើឡើងភ្លាមៗ ក្រោយពីមានការនិយាយ រិះគន់ពីសំណាក់ ក្រុមមនុស្ស ដែលបានព្យាយាម តាមចងពារ ក្នុងគោលបំណងចង់ ឲ្យនាងខូចកេរ្តិ៍ឈ្មោះ ដោយការនិយាយរឿងពិត។
គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ បានទូរស័ព្ទទំនាក់ទំនង ដើម្បីសុំការបកស្រាយ បន្ថែមពីសំណាក់ តារាសម្តែងកញ្ញា គង់ វង្សយ៉ាទី ជុំវិញរឿងរ៉ាវ ខាងលើនេះដែរ ប៉ុន្តែលេខទូរស័ព្ទនាង មិនអាចទំនាក់ទំនង បានទេ។
តារាសម្តែងវ័យក្មេង សាច់សខ្ចី កញ្ញា គង់ វង្សយ៉ាទី ក្រោយពេលបានឡើង គ្រងតំណែង ជាពិធីការិនីក្នុងកម្មវិធីរាត្រី កម្សាន្ត របស់បណ្ដាញទូរទស្សន៍ ស៊ីធីអិន អស់មួយស្ទុះធំមកនេះ ប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះមានភាពហក់ឡើង ជាលំដាប់ ខណៈតារាស្រ្តីមួយចំនួនទៀត នៅមិនទាន់រកទីផ្សារ ឈជើងឲ្យមានលំនឹង ដូចនាងនៅឡើយនោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល