ព័ត៌មានកីឡា៖ Ronaldo កាលពីយប់មិញទើបតែ បំបែកកំណត់ត្រា អ្នកប្រមាញ់គ្រាប់បាល់អាជីពជាកីឡាករបាល់ទាត់ បាន ៥០០ គ្រាប់ ក្នុងជំនួបប្រកួត ៧៥៣ ដង ដែលអាចចាត់ទុកថា ជាជនទី១ ក្នុងជំនាន់នេះ ដែលមានសត្ថភាពអាចស្វែងរកគ្រាប់បាល់បានច្រើនយ៉ាងដូច្នេះ។ ប្រភពគេហទំព័រ cbssports បានសន្និដ្ឋានថា សមត្ថភាព និងវ័យបន្ដរបស់គាត់ អាចរកបានបន្ថែមទៀត ឈានដល់ទៅ ៦០០ គ្រាប់នៅថ្ងៃណាមួយ ខណៈដែលគាត់ទើបតែ អាយុ ៣០ ឆ្នាំប៉ុណ្ណោះ។ ស្របជាមួយគា្ននោះផងដែរ Messi ជាកីឡាករ ឆ្នើមមួយរូប ប្រចាំក្លឹប Barcelona ទើបតែអាចរកបាន ៤៦៧ គ្រាប់តែប៉ុណ្ណោះ ។
បើយើងរំឭកទៅពេលវេលា អតីកាលកីឡាករខ្លាំងៗ ដែលបានចូលនិវត្ដអស់រយៈពេលស្ទើរតែឆ្លង និងឆ្លងទសវត្ស៍ហើយ នោះ ក៏គប្បីនឹកឃើញដល់កីឡាករ ខ្សែប្រយុទ្ធម្នាក់ដែលមានកេរ្ដិ៍ឈ្មោះល្បីគ្មានគូរប្រៀបនោះ គឺ Josef Bican ជាជនជាតិ អូស្ដ្រាលី ធ្លាប់បានស្វែងរកគ្រាប់បាល់ដល់ទៅ ១៤៦៨ គ្រាប់ ដែលមានប្រវត្ដិលេង ពីឆ្នាំ ១៩៣១-១៩៥៣ ហើយបន្ទាប់មក គឺ Gerd Muller ជនជាតិ អាល្លឺម៉ង់ ធ្លាប់រកគ្រាប់បាល់បាន ១៤៦១ គ្រាប់ មានប្រវត្ដិលេងក្នុងឆ្នាំ ១៩៦២-១៩៨៣ នឹងក្រោយមកទៀត តាមការដឹងគឺ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ប្រេស៊ីល គឺ Pele ធ្លាប់រកគ្រាប់បាល់បាន ១២៨៤ គ្រាប់ ។ ទស្សនារូបភាពកីឡាករខ្លាំងៗ ទាំងនោះ ខាងក្រោម៖
Josef Bican ជាជនជាតិ អូស្ដ្រាលី ធ្លាប់បានស្វែងរកគ្រាប់បាល់ដល់ទៅ ១៤៦៨ គ្រាប់(ស្លាប់)
Gerd Muller ជនជាតិ អាល្លឺម៉ង់ ធ្លាប់រកគ្រាប់បាល់បាន ១៤៦១ គ្រាប់
Pele ធ្លាប់រកគ្រាប់បាល់បាន ១២៨៤ គ្រាប់
ដោយ៖ អឿ អ៊ុយ
ប្រភព៖ cbssports