(ភ្នំពេញ)៖ រថយន្តទំនើប៣គ្រឿង បានបើកបុកបន្តកន្ទុយគ្នា ត្រង់មុខវត្តអង្គត់បុរី ដោយសារពេលបើកបរ រថយន្តទាំងបីមិនចេះអធ្យាស្រ័យឲ្យគ្នា ហេតុការណ៌នេះ បានកើតឡើងនៅម៉ោង៧៖៣០នាទីព្រលប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កត់ទឹកថ្លា ខណ្ឌសែនសុខ។
បើតាមសំដីអ្នកដែល បានឃើញហេតុការណ៌នេះ បានប្រាប់ថា នៅវេលាម៉ោងខាងលើ គេបានឃើញរថយន្តទាំងបីគ្រឿង បើកបរលើមហាវិថីសហព័ន្ធរូស្ស៊ី ក្នុងទិសដៅលិចទៅកើត លុះពេលបើកមកដល់ជិតកន្លែងកើតហេតុ រថយន្តទាំងបីគ្រឿង បានបន្ថៃមល្បឿនទៅមុខដោយសារត្រង់កន្លែងកើតហេតុ មានភ្លើងស្តុបមួយ ធ្វើឲ្យរថយន្តទាំងបីនោះប្រឹងបន្ថែមល្បឿន ព្រោះខ្លាចមិនទាន់ភ្លើងស្តុប ខណៈពេលដែលកំពុងតែ បន្ថែមល្បឿនក៏មានរថយន្តមួយគ្រឿងផ្សេងទៀត បើកកាត់ពីមុខធ្វើឲ្យរថយន្តទាំងបីវាក់អើ ក៏ធ្វើឲ្យរថយន្តដែលបើកនៅពីខាងមុខ បង្ខំចិត្តជាន់ហ្រាំងឈប់ ហើយបានធ្វើឲ្យរថយន្តពីរគ្រឿង ដែលបើកពីក្រោយមិនអានគេច បានក៏បុកបន្តកន្ទុយគ្នាតែម្តងទៅ។
បន្ទាប់មករថយន្តដែលបើកមុខគេ បានបើកគេចទៅបាត់ បន្សល់តែរថយន្តពីរគ្រឿងតែប៉ុណ្ណោះ ដែលនៅចរចារគ្នាដោយរថយន្ត Toyota Fortuner ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AD-1611 ដែលនៅកណ្តាលគេ រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយរឺឯរថយន្តដែលនៅពីក្រោយគេម៉ាកToyota Hilux Vigo ពណ៌សស្លាកលេលេខរដ្ឋ 06-2-0077 ចំណែករថយន្តដែលនៅពីមុខ បានបើករត់បាត់នោះម៉ាក Toyota Hilux Vigo ដែរ តែមិនចាំស្លាកលេខ។
តែយ៉ាងណានៅក្នុងគ្រោះថ្នាក់ រថយន្តបុកបន្តកន្ទុយគ្នានេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពីកើតហេតុរថយន្ត ដែលនៅសល់ទាំងពីរគ្រឿង បានចរចរាគ្នាដោយរថយន្ត Hilux Vigo ស្លាកលេខរដ្ឋដែលបើកនៅពីខាងក្រោយបានសងទៅឲ្យរថយន្ត Fortuner ចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែង កើតហេតុតែម្តងទៅ៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី