CamNews

យល់ដឹង 

វីធី​6​យ៉ាង​ធ្វើ​អោយ​ក្បាល​ពោះ​រាប​ស្មើ​ល្អ

សុភាព​នារី​ទាំង​ឡាយ​ដែល​មាន​ក្បាល​ពោះ បណ្តាល​មក​ពី​ការ​មិន​បាន​ទទួល​ទាន​ត្រឹម
ត្រូវ​តាម​ក្បួន​ខ្នាត ហើយ​មាន​ទំលាប់​ប្រចាំ​ថ្ងៃ​មិន​សូវ​ល្អ​ក៏​ថា​បាន។ ខាង​ក្រោម​នេះ​ជា​
វិធី​ជួយ​អោយ​សុភាព​នារី​មាន​ក្បាល​ពោះ​រាប​ស្មើ​ល្អ។


-ផឹក​ទឹក​អោយ​បាន​ច្រើន៖ ព្រោះ​ទឹក​វា​អាច​ជួយ​រំលាយ​សូដ្យូម​ចំណែក​ណា​ដែល​លើស
​បាន ហើយ​ទឹក​ក៏អាច​ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ពោះ ឆ្អល់​ពោះ បាន​ទៀត​ផង។
-បរិភោគ​អាហារ​អោយ​យឺតៗ ៖ ត្រូវ​ទំពារ​អោយ​ម៉ដ្ឋ​ដើម្បី​អោយ​បាក់​តេរី​ក្នុង​ក្រពះ​មាន​
ពេល​រំលាយ​ កាន់​តែ​ច្រើន​ឡើង ដើម្បី​កុំអោយ​កើត​ជាតិ​ឧស្ម័ន​ក្នុង​ក្រពះ​អាហារ។
-ទុក​កែវ​អំបិល​អោយ​ឆ្ងាយ៖ ឬ​បរិភោគ​អំបិល​អោយ​តិច​បំផុត អាច​ប្តូរ​ជា​គ្រឿង​ទេស​
ជំនួស​វិញ​ក៏​បាន។
-បន្ថែម​ជាតិ​សរសៃ​ទៅ​អោយ​រាង​កាយ៖ ត្រូវ​បរិភោគ​ផ្លែឈើ​អោយ​បាន​ច្រើន ព្រោះ​វា​អាច
​ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ពោះ ឆ្អល់​ពោះ​បាន។
-រក្សា​សុខ​ភាព​ពោះ​វៀន៖ គួរ​ទទួល​ទាន​ទឹក​ដោះ​គោ​ជូរ​អោយ​បាន​ជា​ប្រ​ចាំ ដើម្បី​កំចាត់​
បាក់​តេរី​ដែល​មិន​មាន​ប្រយោជន៍​អោយ​ចេញ​ពី​រាង​កាយ ព្រោះ​បាក់តេរី​ទាំង​អស់​នេះ​ជា​
មូល​ហេតុ​នាំ​អោយ​ហើម​ពោះ។
-ម៉ាស្សា​ខ្លួន​ដោយ​ប្រេង​ក្រអូប​ឆួល៖ ការ​ម៉ាស្សា​ប្រេង​នេះ វា​អាច​ជួយ​កាត់​បន្ថយ​អាការៈ​
ហើម​ពោះ តឹង​ពោះ​បាន​យ៉ាង​ប្រសើរ។ ប្រេង​ដែល​ណែនាំ​នេះ​គឺ ប្រេង​បេស៊ីល ប្រេង​
បឺខាម៉ត់ ឬ​ប្រេង​ខាម៉ូ​ម៉ាយរ៍ ដោយ​ត្រូវ​រឹត​ម៉ាស្សា​ទៅ​តាម​ទិស​នៃ​ទ្រ​និច​នាឡិកា ៕
(ប្រភពពីខ្មែរមេឌា)

Tags: