CamNews

តារា 

នៅទីបំផុត Kimberly ទម្លាយពីគម្រោងរៀបការជាមួយនិងកំលោះរូបសង្ហា Mark prin

ថៃ ៖ កំពូលតារាសម្តែងលំដាប់ A របស់ប្រទេសថៃគឺនាង Kimberly បានធ្វើការពិភាក្សាជាមួយនិងមិត្តប្រុសអំពីគម្រោងរៀបការរបស់ពួកគេនៅថ្ងៃអនាគត បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាង ៥ ឆ្នាំ ។ 

កាលពីថ្ងៃទី ០៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ តារាស្រីកូនកាត់អាល្លឺម៉ងរូបនេះបានចូលរួមនៅក្នុងកម្មវិធី "CPN Life"​ ជាមួយនិងលោក James Ma ហើយក៏បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា "ខ្ញុំបាននិយាយជាមួយគាត់អំពីគម្រោងរៀបការ ពីព្រោះគ្រប់មនុស្សស្រីទាំងអស់សុទ្ធតែចង់ក្លាយខ្លួនជាកូនក្រមុំសម្រាប់នរណាម្នាក់ដែលគេស្រលាញ់ ហើយខ្ញុំចង់រៀបការនៅពេលដែលខ្លួនមានអាយុ ២៨ ឆ្នាំ​ប៉ុន្តែឥលូវនឹងក៏កៀកនឹងអាយុនឹងហើយ។ ដូច្នេះហើយខ្ញុំគិតថានឹងរៀបការនៅអាយុ ៣០ តែនៅតែកៀកដដែល ចឹងហើយសម្រេចចិត្តថា រៀបការនៅពេលដែលត្រៀមខ្លួនរួចរាល់" ។ 

Kimberly បន្ថែមទៀតថា សម្រាប់ពេលឥលូវនេះ នាងនិង Mark prin កំពុងតែប្រឹងប្រែងធ្វើការ ហើយការងារជារឿងសំខាន់សម្រាប់ពួកគេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate 


Tags: Mark prin Kimberly Mew Nittha