CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំ Everton ក្ដៅក្រហាយ ខណៈដែល Chelsea នៅតែតាមដេញថ្លៃខ្សែការពាររបស់ខ្លួន

ព័ត៌មានកីឡា៖ ក្លឹប Everton ទទួចថា នឹងបន្ដទប់ទល់ជាមួយ ក្លឹប Chelsea ដែលមានបំណង​ចូលដេញថ្លៃ យក​កីឡាករខ្សែការពាររបស់ខ្លួនឈ្មោះថា John Stones ខណៈដែលដំណឹងលេចឮថា Chelsea ត្រៀមខ្លួនបោះទុនរហូតដល់ទៅ ៣០ លានផោន ក្នុងសប្ដាហ៍នេះ។ 

ក្លឹបតោខៀវ Chelsea ដឹកនាំដោយ លោក Jose Mourinho បានលូកជើងចូលជ្រៀតជ្រែក ដេញថ្លៃខ្សែការ​ពារ របស់ក្លឹប Everton ចំនួន ២ដងរួចទៅហើយ ប៉ុន្ដនៅមិនទាន់បានសម្រេច។ Jose Mourinho ពិតជាចាប់អារម្មណ៍នឹងកីឡាករ John Stones ជាខ្លាំងខណៈដែលលោក អះអាងថា គឺជាជំនាន់ក្រោយ ដ៏រឹងមាំបំផុតបន្ទាប់ ខ្សែការ​ពារជើងចាស់ John Terry ។ 

ថ្នាក់ដឹកនាំ ក្លឹប Everton ឈ្មោះថា Roberto Martinez បានសម្ដែងការមិនពេញចិត្ដ ចំពោះទង្វើររបស់ Chelsea ដែលនៅតែបន្ដដេញថ្លៃចង់បាន ជាញឹកញយរហូតមកទល់ពេលនេះ ។ ទន្ទឹមគ្នានោះផងដែរ លោក ក៏បានទទួចថា រដូវការផ្ទេរកីឡាករពេលនេះ ពិតជា អយុត្ដិធម៌ខ្លាំងណាស់ ដែល Premier League បានចាប់ផ្ដើមហើយនៅតែមិនទាន់បញ្ចប់ទៀត។ ក្លឹបទាំងអស់គួរតែបញ្ចប់ទៅ លើទីផ្សារកីឡាករ ខណៈដែល ការប្រ​កួត​​បានចាប់ផ្ដើម ។​  ហើយអ្វីដែលយើងគួរយកចិត្ដទុកដាក់នោះគឺ ការប្រៀបចំក្លឹប ដើម្បីចូលរួមប្រកួតប្រ​ជែង​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ clubcall


Tags: Sport News Chelsea John Stones Roberto Martinez John Terry