CamNews

តារា 

Ronaldo គឺជាកីឡាករ ដែលកំសាក ហើយគ្មានឥទ្ធិពល ក្នុងការប្រកួត

ព័ត៌មានកីឡា៖ ខ្សែការពារ Barcelona ឈ្មោះថា Dani Alves បានលាតត្រដាង ពីអារម្មណ៍របស់ខ្លួនពិតប្រាកដ ខណៈដែលធ្វើការប្រៀបធៀប រវាងមិត្ដរួមក្រុមគឺ Lionel Messi នឹង Ronaldo ខ្សែប្រយុទ្ធ Real Madrid​ ដោយអះអាងថា Ronaldo គឺជាកីឡាករ ដែលកំសាកជាទីផុត​។ 

Dani Alves បានប្រាប់អ្នកសារព័ត៌មានថា Ronaldo គឺជាកីឡាករដែល យកចិត្ដទុកដាក់តិច បំផុតលើបញ្ហារបស់ក្រុម នាកំលុងពេលប្រកួត។ គេលេងចូលចិត្ដធ្វើអ្វីឲ្យបានតែខ្លួនឯង មិនសូវខ្វល់ខ្វាយនឹង អ្នកដទៃ​នោះទេ។ ដូច្នេះមានចំនុចច្រើនណាស់ ដែលខ្ញុំមិនអាច ធ្វើការកោតសរសើរគេបាន បើទោះ​បីជាគេ ជាកីឡាករដែលល្បីក៏ដោយ។ តែចំពោះ មិត្ដរួមក្រុម​ Messi គាត់គឺជាកីឡាករ ដែល មានទំនួលខុសត្រូវ ខ្ពស់​ក្នុង រាល់ការប្រកួត ។ ហើយម្យ៉ាងវិញទៀតនោះ រាល់ការប្រកួតរបស់ Messi មានការចាប់អារម្មណ៍ខ្លាំង និងមានឥទ្ធិពល ជាង Ronaldo ។ 

គ្មានអ្វីនឹងត្រូវចម្លែកនោះទេ ដែល Dani Alves និង Messi គឺជាមិត្ដរួមក្រុម ហើយបញ្ហាកន្លងមក កីឡាករ​​ Messi មិនដែលនឹងលេចឮដំណឹងអាក្រក់អ្វីក្នុងក្រុម ឡើយជាពិសេស មិត្ដភាពក្នុងក្រុម តែម្ដង ប៉ុន្ដែ​ Ronaldo វិញ គឺធ្លាប់មានប្រវត្ដិ នៃការសម្ដែង ឥរិយាបទមិនល្អ ចំពោះមិត្ដរួមក្រុម តួយ៉ាង​ដូច​ជា​មួយ Garath Bale ជាដើម ។ 

 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .fourfourtwo



Tags: Sport News Ronaldo Messi