ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United ទំនងជាមានការខកចិត្ដជាខ្លាំងណាស់ហើយនឹងកីឡាករ Sergio Ramos ក្រោយពី លេចឮដំណឹងថា ក្លឹប Real Madrid ផ្ដល់ឱកាសជាថ្មីឲ្យកីឡាករ បន្ដរដូវកាលជាថ្មីទៀតក្នុងតំណែងជាអនុប្រធានដឹកនាំក្រុម។
ខ្សែការពារដ៏ឆ្នើម នឹងជាជញ្ជាំងដ៏រឹងមាំរបស់ Real Madrid មួយរយៈក្រោយនេះបានការមិនពេញចិត្ដ យ៉ាងខ្លាំងសម្បើមរវាងកីឡាករ នឹងថ្នាក់ដឹកនាំកំពូល រហូតឈានដល់ ការសម្រេចចិត្ដនឹងចាកចេញពីក្រុម ដោយក្នុងគោលដៅ ទៅកាន់ក្លឹប Manchester United។ Manchester United បានស្វះស្វែង ចរចាតម្លៃទីផ្សារ យ៉ាងស្និតស្នាល ប៉ុន្ដែនៅមិនទាន់បានផលអ្វីឡើយ រហូតមកទល់នឹងពេលនេះ ស្រាប់តែ មានដំណឹងចេញពីប្រទេសអេស្ប៉ាញមកថា Real Madrid បានប្ដូរចិត្ដថា នឹងផ្ដល់ឲ្យកាសថ្មីមួយទៀត សម្រាប់កីឡាករខ្សែការពារូបនេះ ជាបន្ដនៅក្នុងក្រុម ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំង តម្ដើងឋានៈជាអនុប្រធានដឹកនាំក្រុម ទៀតផង។
ប្រភពព័ត៌មានពីគេហទំព័របានបន្ថែមទៀតថា Real Madrid នឹងមិនលក់ Sergio Ramos ជាដាច់ខាត តាមរយៈការសម្រេចចិត្ដរបស់គ្រូបង្វឹកថ្មី Rafael Benitez ប៉ុន្ដែគោលបំណង ចង់បាន David De Gea គឺមិនបោះបង់នោះទេ ពីព្រោះ ក្រុមបានសម្រេចចិត្ដលក់ Iker Casillas បាត់ទៅហើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror