CamNews

ព័ត៌មានជាតិ 

អ្នកខេត្តក្រចេះ ត្រូវក្រសួងចាត់វិធានយ៉ាងតឹង ក្រោយអនុញិតឲ្យប្រើថ្នាំប្រភេទនេះវិញ!!

ការនាំចូលថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅបានបន្តឡើងវិញបន្ទាប់ពីការហាមឃាត់រយៈពេល ២ សប្តាហ៍ ក្រោយមានករណីពុលបង្កឡើងនៅខេត្តក្រចេះ ដោយមានមនុស្សជាច្រើននាក់ត្រូវគេងព្យាបាលខ្លួននៅមន្ទីរពេទ្យ និង ១៣ នាក់បានបាត់បង់ជីវីត ។ 

កាលពី ២ សប្តាហ៍មុន ក្រសួងកសិកម្មបានហាមឃាត់រាល់ការនាំចូលទាំងអស់បន្ទាប់ពីមានករណីពុលក្នុងខេត្តក្រចេះ ជាហេតុធ្វើឲ្យភូមិត្រូវឈឺ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការងារបានឆ្លើយតបកាលពីថ្ងៃម្សិលមិញទៅនឹង ឧប្បត្តិហេតុដែលកើតឡើងនៅក្នុងខេត្តក្រចេះរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង សាខន បានបញ្ជាឲ្យនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តណែនាំដល់ក្រុមហ៊ុនលក់ដុំ និងអ្នកប្រើប្រាស់ឲ្យអនុវត្តតាមស្តង់ដារសុវត្ថិភាពនៅពេលប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតនិងថ្នាំសំលាប់ស្មៅ ។

សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា ក្រសួងក៏បានចេញបម្រាមលើការនាំចូលដែលត្រូវបានលើកឡើងកាលពីម្សិលមិញផងដែរ ។

លោក វ៉េង សាខនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុនថ្នាំសត្វល្អិតល្អន់ និងអ្នកលក់ដុំបន្តនាំចូលនិងចែកចាយថ្នាំសម្លាប់សត្វល្អិត ដរាបណាពួកគេគោរពតាមច្បាប់ដែលគ្រប់គ្រងក្នុងការប្រើថ្នាំ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news