CamNews

តារា 

បទ «កុំទាន់​មាន​អារម្មណ៍​ក្បត់ ទាន់​អូន​នៅ​ស្រឡាញ់​» របស់ ខៀវ ដាឡិច ចេញ MV ពោរ​ពេញ​ដោយ ឈុត​រោល​រាល

ភ្នំពេញ៖ បទចម្រៀងថ្មីមួយបទ របស់តារាចម្រៀងរូបស្រស់វ័យក្មេង ប្រចាំផលិតកម្ម M កញ្ញា ខៀវ ដាឡិច ហាក់ទទួលបានការចាប់អារម្មណ៍ច្រើន តាមរយៈការសម្តែងឈុត MV បែបស្តាយសិចស៊ីថ្មី និងស្រើបស្រាល មិនចាញ់ បទចម្រៀងរបស់តារាចម្រៀង ដទៃឡើយ ។

បទចម្រៀងមួយបទ ដែលមានចំណងជើងថា «កុំទាន់មានអារម្មណ៍ក្បត់ ទាន់អូននៅស្រលាញ់» របស់ ខៀវ ដាឡិច ពិតជាមានអត្ថន័យ ត្រូវរឿងពិត របស់យុវវ័យមួយចំនួន ដែលត្រូវបានគូស្នេហ៍ របស់ខ្លួនក្បត់ ខណៈដែលចិត្តរបស់គេនៅ ស្រលាញ់សង្សារ មិនទាន់អាចភ្លេចបាននៅឡើយ ។

អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍នោះ គឺនៅក្នុងបទចម្រៀងនោះ មានឈុតឆាកសម្តែង ដែលសិចស៊ីស្រើបស្រាលឱបរឹត រវាងតារាសម្តែង សាច់ដុំបុរសសង្ហា លោក អេឡិច ចិត្រា និងស្រីស្អាតរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា ថែមទៀតផង។

ចង់ដឹងថា បទចម្រៀងនោះ មានការចាប់អារម្មណ៍ កម្រិតណា សូមទស្សនាទាំងអស់គ្នា ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh