ព័ត៌មានអន្តរជាតិ ៖ ខាងក្រោមនេះ គឺជាបេក្ខជន ម្នាក់ ហ៊ានស៊ីថ្លៃ ដល់ទៅ ១៥០០ដុល្លារ ក្នុងរយៈ ពេល ត្រឹមតែ ១០ នាទី ក្នុងការដើរតួ សម្តែងជា ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា នៅតាមកម្មវិ ធីផ្លូវការផ្សេងៗ។ ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ បុរសជនជាតិចិន ដែលមានឈ្មោះថា Xiao Jiguo លោក គូសបញ្ជាក់យ៉ាងច្បាស់អោយដឹងថា លើកដំបូង នៅពេលដែល លោក កត់សម្គាល់បានថា លោក មានមុខស្រដៀងខ្លាំង លោក អូបាម៉ា គឺក្រោយការបោះឆ្នោត ឆ្នាំ ២០០៨ ។ លោក ផ្តល់ជាកិច្ចសម្ភា សន៍ដល់សារព័ត៌មាន NBC News អោយដឹងថា ៖ "ថ្ងៃមួយ ដោយសារតែ អាកាសធាតុក្តៅពេក ខ្ញុំ បាទក៏សម្រេចចិត្ត ទៅកាន់សក់ចេញ ដឹងអីថា មិត្តរួមការងារម្នាក់ ដែល យកចិត្តទុកដាក់ខ្លាំង ព័ត៌ មានបរទេស នៅសហរដ្ឋ នោះ និយាយប្រាប់ខ្ញុំថា មុខរបស់ឯង ដូចខ្លាំង នឹងមុខលោក អូបាម៉ា "។ ជាការពិត នៅពេលនោះ ខ្ញុំពិតជាមិនបានដឹងថា តើនរណាជា លោក អូបាម៉ា នោះទេ ។
សារព័ត៌មាន NBC News ចោទជាសំនួរ អំឡុងកិច្ចសម្ផាសន៍ ជាមួយ នឹង លោក Xiao ថា តើអ្វីជា បញ្ហាប្រឈមសម្រាប់លោក នៅពេលដែលក្លែងខ្លួនជា លោក អូបាម៉ា ? លោក Xiao បញ្ជាក់អោយ ដឹងថា បញ្ហាប្រឈមខ្លាំងបំផុតនោះគឺ ការនិយាយភាសាអង់គ្លេស ជាការពិត ភាសាអង់គ្លេសរបស់ ខ្ញុំបាទមិនអាចយកជាការបាននោះទេ តែអ្វីដែលអាចយកជាការបាននោះគឺ ទម្រង់មុខពិតរបស់ខ្ញុំ ដែលស្រដៀងខ្លាំង លោក អូបាម៉ា ព្រោះជាទម្រង់មុខពីកំណើត ពុំមានការវះកាត់អ្វីនោះទេ ។
លោក Xiao មានក្តីសង្ឃឹមថា ថ្ងៃណាមួយ លោកមានឱកាសបាន ជួប លោក អូបាម៉ា ពិតប្រាកដ ដើម្បីថ្លែងអំណរគុណ ។ លោក Xiao មានជំនឿជាក់អោយដឹងថា ពួកគេ ទាំងពីរនាក់ មាននិស្ស័យ ផ្សាភ្ជាប់នឹងគ្នា "ខ្ញុំគិតថា ពួកយើងពិតជាមានឧបនិស្ស័យជាមួយគ្នា ច្រើនជាងប្រភេទឈានដូចគ្នា ពួកយើងមានថ្ងៃកំណើតកៀកគ្នាជាខ្លាំង" ។ គួររំឮកថា លោក Xiao បានក្លាយជាតារាក្រោយពីចូល រួមក្នុងកម្មវិធីទូរទស្សន៍ ‘Chinese Dream Show’ កាលពី ៣ ឆ្នាំមុន មុនទទួលបានភាពល្បីល្បាញ ឈានទៅចាប់អាជីពជាតារាសម្តែង និងអ្នកក្លែងបន្លំ (បន្លំវត្តមានលោកអូបាម៉ា) លោក Xiao បម្រើ ការងារជាសន្តិសុខរោងចក្រអស់រយៈពេល ១០ ឆ្នាំមកហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ