(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំង នៃប្រទេសចិននៅរដូវចូលឆ្នាំថ្មីនេះ បានចេញបម្រាម និងណែនាំដល់មន្ត្រីទាំងអស់ចាប់ផ្តើមធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនត្រូវដុតផាវដូចរាល់ឆ្នាំទៀតនោះឡើយ នៅក្នុងន័យកាត់បន្ថយផ្សែងពុល នៅក្នុងទីក្រុងដែលកំពុងដែលស្ថិតនៅក្នុងស្ថានភាពខ្យល់ដ៏អាក្រក់ស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅហើយ ដោយវាជារឿងធម្មតាសម្រាប់ប្រជាជនចិនក្នុងការអុជផាវ ឬកាំជ្រួលដើម្បីអបអរ និងបណ្តេញភាពចង្រៃទៅតាមទម្លាប់តាំងពីបុរាណកាលមក ប៉ុន្តែទម្លាប់នេះមិនគួរកើតមានឡើងនៅទីក្រុងប៉េកាំងនោះឡើយ ព្រោះរយៈពេលជាងមួយខែទៅហើយ ទីក្រុងរដ្ឋបាលរបស់ចិននេះ បានរងគ្រោះដោយផ្សែងពុលខ្លាំងបំផុតដែលបានបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការកាត់បន្ថយសង្វាក់ផលិតកម្មក្នុងរោងចក្រជាច្រើន និងខ្លះទៀតត្រូវបានបិទទ្វារតែម្តងដោយសារតែអាជ្ញាធរ បានរកឃើញពីការបំពុលក្នុងកម្រិតខ្ពស់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី