CamNews

ព័ត៌មានអន្តរជាតិ 

មិត្តជិតស្និទ្ធរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ព្រោះតែបានផ្ដល់យោបល់ដល់ប្រធានាធិបតី

តុលាការកូរ៉េខាងត្បូងកាលពីម្សិលមិញ បានចេញដីកាចាប់ខ្លួនអ្នកស្រី Choi Soon-sil ដែលជាមិត្ត
ជិតស្និទ្ធត្រូវបានចោទប្រកាន់ថាជាទីប្រឹក្សានៅពីក្រោយប្រធានាធិបតី Park Geun-hye។

អ្នកស្រី Choi Soon-sil ត្រូវបាន​ចាប់ខ្លួន​ ព្រោះ​តែ​បាន​ផ្ដល់​យោបល់​ដល់​លោកស្រី Park 
Geun-hye 

យោងតាម Korea Herald តុលាការខណ្ឌនៃក្រុង Seoul បានចេញដីកាចាប់ខ្លួនជាផ្លូវការចំពោះអ្នក
ស្រី Choi Soon-sil បន្ទាប់ពីបានពិនិត្យលើសុំណុំរឿងដែលចោទប្រកាន់អ្នកស្រី។ ក្រុមចៅក្រមនឹង
មានពេលវេលា២០ថ្ងៃដើម្បីស៊ើបអង្កេត និងសម្រេចដាក់ទោសចំពោះជនសង្ស័យនេះ។

អ្នកស្រី Choi Soon-sil ត្រូវបានគេសង្ស័យថាបានប្រើប្រាស់ទំនាក់ទំនងជាមួយប្រធានាធិបតី Park
Geun-hye ដើម្បីលូកដៃចូលទៅក្នុងកិច្ចការប្រទេសជាតិ ក៏ដូចជាការរកផលប្រយោជន៍ពីអង្គការមិន
រកប្រាក់ចំណេញនានា។ កាលពីថ្ងៃទី២កន្លងទៅ ចៅក្រមកូរ៉េខាងត្បូងបានស្នើឱ្យតុលាការមួយចេញ
ដីកាចាប់ខ្លួនជាផ្លូវការ បន្ទាប់ពីបានចាប់ឃាត់ខ្លួនស្ដ្រីរូបនេះ កាលពីដើមសប្ដាហ៍។

ប្រធានាធិបតី Park Geun-hye បានសារភាពថា បានទទួលយោបល់ពីអ្នកស្រី Choi ទាក់ទឹននឹងការ
សំដែងសុន្ទរកថា និងបណ្ដាបញ្ហាដែលទាក់ទឹននឹងសាធារណជន ទន្ទឹមនឹងនេះ លោកស្រី Park ក៏
បានសុំទោសប្រជាជនអំពីបញ្ហានេះ។

ដើម្បីធ្វើឱ្យមានទំនុកចិត្តដល់សាធារណជនឡើងវិញ លោកស្រី Park ក៏បានតែងតាំងនាយករដ្ឋមន្ត្រី
និងបណ្ដារដ្ឋមន្ដ្រីថ្មីផងដែរ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ cbsnews


Tags: កូរ៉េខាងត្បូង Choi Soon-sil