យ៉ាងហោចណាស់មានមនុស្សស្លាប់ ១៣នាក់ និងរាប់សិបនាក់រងរបួស និងជាច្រើននាក់ផ្សេង
ទៀតបាត់ខ្លួន បន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿងបានក្រឡាប់នៅលើទន្លេ Chao Phraya ក្នុង
ខែត្រ Ayutthaya របស់ប្រទេសថៃ កាលពីថ្ងៃទី ១៨កញ្ញា។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់បានកើតឡើងនៅលើទន្លេ Chao Phraya ដែលជាបេ
តិកភណ្ឌពិភពលោកមួយដែលត្រូវបាន UNESCO ទទួលស្គាល់។ កន្លែងកើតហេតុ មានចម្ងាយ
ពីក្រុង Bangkok ប្រហែល ៨០គីឡូម៉ែត្រទៅទិសខាងជើង។
កប៉ាល់ទេសចរណ៍ដែលបានដឹកមនុស្ស ១៥០នាក់ បានប្រឡាប់ នៅពេលជ្រុលទៅបុកស្ពាន
ដោយសារចៀសកប៉ាល់មួយផ្សេងទៀត នេះបើតាម Udomsak Khaonoona អ្នកដឹកនាំការិយា
ល័យទប់ស្កាត់គ្រោះធម្មជាតិរបស់ក្រុង។ បច្ចុប្បន្ន គេបានរកឃើញសាកសពចំនួន ១៣នាក់ និង
៣៧នាក់ផ្សេងទៀតរងរបួស ខណៈដែលមនុស្សក្រៅពីនេះ នៅតែបាត់ខ្លួន។ ក្នុងចំណោមអ្នក
ស្លាប់ មានស្ដ្រី ៧នាក់ បុរស ៤នាក់ និងក្មេងប្រុសម្នាក់ ក្នុងនោះគេពុំឃើញមានជនបរទេសនោះ
ទេ។
ក្រុមអ្នកជួយសង្គ្រោះកំពុងតែធ្វើសកម្មភាពដើម្បីស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។
គ្រោះថ្នាក់កប៉ាល់ កើតឡើងជាញឹកញាប់នៅប្រទេសថៃ ដោយសារតែស្ដង់ដាសុវត្ថិភាពចរាចរណ៍
ផ្លូវទឹកនៅទីនេះ ទាបជាងស្ដង់ដាដែលបានកំណត់របស់ពិភពលោក។ ជាពិសេស ចរាចរណ៍ផ្លូវទឹក
នៅលើទន្លេ Chao Phraya តែងតែមមាញឹក ហើយកប៉ាល់តែងតែមានមនុស្សជិះច្រើន។
ប្រែសម្រួល ៖ តារា
ប្រភព ៖ RT/Youtube