CamNews

កីឡាអន្តរជាតិ 

លេចធ្លាយដំណឹងថា Man United គ្រោងចូលខ្លួនដេញថ្លៃ Gareth Bale រហូតដល់ទៅ ១០០ លានផោន

ព័ត៌មានកីឡា៖ ប្រភពព័ត៌មាន ផ្សាយតៗគ្នាចេញពីប្រទេសអេស្ប៉ាញបានបង្ហាញឲ្យដឹងថា ក្លឹប Man United មានបំណងដេញថ្លៃយកកីឡាករ Gareth Bale ពីក្លឹប Real Madrid​ ក្នុងតម្លៃខ្លួន រហូតដល់ទៅ ១០០ លាន​ផោន សម្រាប់រដូវកាលនេះតែម្ដង។ 

លោក​ Louis Van Gaal បានប្រើអស់មធ្យោបាយ ដើម្បីតាមទិញកីឡាករ Gareth Bale ស្ទើរពេញមួយរដូវកាល​មកហើយ ប៉ុន្ដែរហូតមកទល់ពេលនេះ​ គឺមិនទាន់មានលទ្ធផលបង្ហាញនោះទេ។ កាលពីពេលកន្លងមក Man United ធ្លាប់ ឲ្យតម្លៃខ្លួនកីឡាករម្នាក់នេះគឺ ៨៧.៥លានផោន ប៉ុន្ដែលោក Rafael Benitez ក៏បានអះអាងថា Gareth Bale មិនមែនជាកីឡាករសម្រាប់លក់នោះទេក្នុងរដូវនេះ ហើយក្លឹបក៏មិនយល់ព្រមចេញនោះដែរ ។​ Rafael Benitez បានប្រាប់ទៅអ្នកសារព័ត៌មានថា Bale គឺជាកីឡាករដែលសំខាន់សម្រាប់ក្លឹប ហើយគេក៏ពេញចិត្ដនឹងការ​របស់នៅទីនេះផងដែរ ខ្ញុំនិងផ្ដល់គ្រប់យ៉ាងដើម្បីគេ តាមដែលខ្ញុំអាចធ្វើបាន ។ 

តាមអ្វីដែលធ្លាប់ចងចាំ កន្លងមក គឺថា Man Untied ដូចជាមានភាពកំសត់ នឹងទីផ្សារផ្ទេរចេញកីឡាករ ពីក្លឹប Real Madrid ខ្លាំងណាស់​ មិនថាខ្សែប្រយុទ្ធ រឺខ្សែការពារនោះទេ សុទ្ធសឹងតែពិបាក តែម្ដង ដោយហេតុដូចជាកាល ទីផ្សារកីឡាករ ខ្សែការពារលើកមុនម្ដងហើយ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ 3news.


Tags: Sport News Gareth Bale Man United