CamNews

តារា 

លី ច័ន្ទសីហា និង រតនៈ ពិសិដ្ឋ ទទួលបានការ ចាប់អារម្មណ៍ខ្លាំង ពេលសម្ដែង នៅជប៉ុន

ភ្នំពេញៈ តារាសម្តែង និងជាតារាចម្រៀង កញ្ញា លី ច័ន្ទសីហា និងបុរសសង្ហា លោក រតនៈ ពិសិដ្ឋ បន្ទាប់ពីបានដឹកដៃគ្នាឡើង យន្តហោះទៅសម្តែង នៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ ពួកគេទាំងពីរនាក់ ហាក់ទទួលបានជោគជ័យខ្លាំង មិនចាញ់តារាចម្រៀងរួមអាជីព ដែលបានទៅសម្ដែងនៅក្រៅប្រទេស នាពេលកន្លងមកឡើយ ។

បន្ទាប់ពីស្រីស្អាត នាង លី ច័ន្ទសីហា និងលោក រតនៈ ពិសិដ្ឋ បានដឹកដៃគ្នាចេញទៅ សម្តែងស្ងាត់ៗនៅប្រទេសជប៉ុន គេសង្កេតឃើញថា វត្តមាន តារាទាំងពីរដួងនេះបាន ទទួលជោគជ័យ ក្នុងការច្រៀងរាំ បានច្រើនកន្លែង ហើយបងប្អូនទស្សនិកជនខ្មែរ រស់នៅទីនោះក៏មាន ការស្រលាញ់គាំទ្រ ពួកគេទាំងពីរ នាក់ច្រើន។

បើតាម Facebook របស់ លោក លី សុខជុន ឪពុករបស់តារាសម្តែងវ័យក្មេង កញ្ញា លី ច័ន្ទសីហា បានបង្ហាញឲ្យឃើញថា កូនស្រីបណ្តូលចិត្តរបស់លោក បានទទួលជោគជ័យខ្លាំង បើទោះជាទើបតែធ្វើ ដំណើរទៅមិនទាន់ បានមួយសប្តាហ៍ក៏ដោយ តែ សីហា និង រតនៈ ពិសិដ្ឋ បានទទួលការចាប់អារម្មណ៍ និងការទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូននៅទីនោះ ។

មិនតែប៉ុណ្ណោះពួកគេទាំងពីរនាក់ក៏ត្រូវបានទស្សនិកជន ដណ្តើមគ្នាសុំថតរូបជាមួយ យ៉ាងច្រើនទៀតផង ជាពិសេសបងប្អូនខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅទីនោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh