CamNews

តន្រ្តី 

បែកធ្លាយ វីដេអូ ជម្លោះផ្អើលឆាក កម្មវិធី “ពេញ​ចិត្ត​ឬ អត់​ថ្ងៃ​អាទិត្យ​” ពេលប្រកាស លទ្ធផល

ភ្នំពេញ៖ កុមារីវ័យជាង១០ឆ្នាំ ដែលពូកែបញ្ចេញក្បាច់រាំ យ៉ាងស្រស់ស្អាត ឃឹម សៀវលី បានចូលរួមធ្វើជាបេក្ខជនគោល ក្នុងការប្រកួតក្នុងកម្មវិធី “ពេញចិត្តឬអត់ថ្ងៃអាទិត្យ” ដោយរៀងរាល់សប្តាហ៍ គេសង្កេតឃើញថា កុមារីរូបនេះខិតខំបញ្ចេញកាយវិការ និងក្បាច់រាំប្លែកៗជារៀងរាល់សប្តាហ៍ ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅវគ្គផ្តាច់ព្រ័តនេះ កុមារីរូបនេះ បែរជាសម្រេចចិត្តដកខ្លួនចេញ ដោយសារតែការសម្រេច របស់គណកម្មការម្តងប្រកាស ឲ្យនាងជាប់ម្តងឲ្យស្មើរ ហើយតាមរយៈបញ្ហានេះដែល ក៏ធ្វើឲ្យទស្សនិកជនរិះគន់ កម្មវិធីនេះជាខ្លាំងផងដែរ ។

ក្រោយពីឆ្លងកាត់ការប្រឡង អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីស្វែងរកជើងខ្លាំងគ្រងតំណែង ជើងឯកក្នុងកម្មវិធី “ពេញចិត្តឬអត់ថ្ងៃអាទិត្យ” ហើយអ្នកឈ្នះនិងទទួលបានទឹកប្រាក់ចំនួន ១,២០០ ដុល្លារ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនដែលតាមដានទស្សនាកម្មវិធីនេះ មានការខកបំណងនិងធ្វើឲ្យទស្សនិកជន ទស្សនាផ្ទាល់ផ្ទុះ ជម្លោះពាក្យសម្តីជាមួយគ្នានោះ គឺការប្រកាសលទ្ធផលវគ្គជម្រុះផ្តាច់ព្រ័តមានរឿងចម្រូង ចម្រាស់ដោយសារដំបូង គណកម្មការប្រកាសឲ្យកុមារី ឃឹម សៀវលី ជាប់ជ័យលោភី ប៉ុន្តែក្រុមផ្សេងមិនសុខចិត្តបង្កឲ្យមានការឈ្លោះប្រកែកគ្នាពេញ កម្មវិធី។

បន្ទាប់ពីផ្ទុះជម្លោះឈ្លោះប្រកែកគ្នារួចហើយ គណកម្មការបានសម្របសម្រួលប្រកាសឲ្យស្មើរគ្នាវិញ ហើយបានលើកការប្រកួតទៅវគ្គផ្តាច់ព្រ័តទៅសប្តាហ៍ក្រោយវិញ។ ចំណុចនេះហើយទើបធ្វើឲ្យប្អូនស្រី ឃឹម សៀវលី បាក់ទឹកចិត្តយ៉ាងខ្លាំង

ទើបធ្វើឲ្យទស្សនិកជនមានការរិះគន់ ទៅលើអ្នកដឹកនាំកម្មវិធី និងគណកម្មការដែលមើលទៅ ដូចជាលេងសើចមិនយកចិត្តទុកដាក់លើការប្រឡងរបស់បេក្ខជន និងមានការរិះគន់ជាច្រើនទៀតផងដែរ ។

ខាងក្រោមនេះ ជាឃ្លីបវីដេអូដែលបង្ហាញឲ្យឃើញ ពីការឈ្លោះប្រកែកគ្នា រវាងក្រុមការងារកម្មវិធី ពេញចិត្តឬអត់ថ្ងៃអាទិត្យ និងទស្សនិកជន ដែលចូលរួមទស្សនាផ្ទាល់ ៕

 

 


- Video ទី1 : បែកធ្លាយ video ដែលបេក្ខជនគោល ឃីម សេលលី (Reachny Toch) ជាប់ជ័យលេភី ហេីយបែរទៅជាស្មេីរទៅវិញ.! មាន video វគ្គបន្ត,- (ឃីម សេលលី : ជាបេក្ខជនគោល ក្នុងកម្មវិធី ពេញចិត្តអត់ថ្ងៃអាទិត្យ)- ឃីម សេលលី : ត្រូវបានគណ:មេប្រយោគទាំង៥រូប ប្រកាស ជ័យលេភី ឲ្យជាប់ ក្នុងកម្មវិធី (ពេញចិត្តអត់ថ្ងៃអាទិត្យ) - ទស្សនិកជន តែងតែមានចម្ងល់ថា ហេតុអីបានជានៅសុខៗ បេក្ខជន ឃីមសេលលី សុខចិត្តបោះបង់ ការប្រកួត?- ចង់ដឹងច្បាស់ជាងនេះ សូមចូលមេីល ក្នុង account Tony Love U មានvideo ទី2- ជួយ like និង share បន្ត ដេីម្បីស្វែងរកយុត្តិធម៌ឲ្យ ឃីម សេលលី Reachny Toch II

Posted by Tony Love U on Friday, 2 October 2015


- Video ទី2 :មូលហេតុដែលធ្វេីឲ្យ ឃីម សេលលី( Reachny Toch) បោះបង់ការប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត ដោយសារតែប្រកាសឲ្យ ឃីម សេលលីជាប់ហេីយបែរជាតាប៊ុយ ឲ្យស្មេីរ ។ - អយុត្តិធម៌ ចំពោះ ឃីម សេលលី- ចូលមេីលបន្តពី videoទី1 ក្នុង account Tony Love U ដឹងពីការប្រកាសជ័យលេភីដែល ឃីម សេលលី (Reachny Toch II )ជាប់ក្នុងកម្មវិធីនេះ បែរជាតាប៊ុយសម្រេចចិត្តអាកាត់ដោយខ្លួនឯងឲ្យស្មេីរទៅវិញ ជួយគិតមេីលទាំងអស់គ្នា- ជួយ share បន្ត

Posted by Tony Love U on Friday, 2 October 2015

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh