CamNews

ព័ត៌មានជាតិ 

សពអ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នឹងបញ្ចុះនៅម្តុំ​កំបូល នៅព្រឹកថ្ងៃ​ទី២២

(ភ្នំពេញ)៖ ក្រុមគ្រួសារសាច់ញត្តិ បានឱ្យដឹងថា សពអ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នឹងដង្ហែទៅបញ្ចុះនៅ​ម្តុំកំបូល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង​៧ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។

អ្នកឧកញ៉ា ថេង ប៊ុនម៉ា ដែលជាសេដ្ឋី និងជាក្រុមហ៊ុនបើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ បានទទួលមរណភាព នៅវេលាម៉ោង១២៖៤៥នាទី​យប់រំលង​អាធ្រាតចូលថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh