CamNews

កីឡាអន្តរជាតិ 

Chelsea នៅតែបន្ដមហិច្ឆិតាតាមរកទិញកីឡាករ បន្ថែម បើទោះរដូវកាលជិតបិទទ្វារ ក៏ដោយក្ដី

ព័ត៌មានកីឡា៖ បុរសកំសត់ លោក Jose Mourinho នៅតែបន្ដមហិច្ឆិតា តាមទិញកីឡាករបន្ថែមទៀត បើ​ទោះ​​បីជា ទ្វារដូវកាលដោះដូរកីឡាករ នឹងត្រូវបិទនៅត្រឹមថ្ងៃទី១ ខែក្រោយនេះ ក៏ដោយ។ 

Chelsea នៅមិនព្រមបោះបង់ចោលឱកាស នៃការស្វែងរកកីឡាករបន្ថែមនោះទេ ខណៈដែល ក្លឹបបាន​ទិញចូល កីឡាករពីររូបថែមទៀត ក្នុងសប្ដាហ៍នេះ គឺ ខ្សែប្រយុទ្ធ Barcelona កីឡាករ​ Pedro​​ និងកីឡាករ ចាំទីរបស់ Augsburg ឈ្មោះថា Baba Rahman។ ហើយដំណឹងចុងក្រោយ របស់ក្លឹប Chelsea ថាគ្រោងនឹង​ចាយ​លុយបន្ថែម រហូតដល់ទៅ ១០០ លានផោន ដើម្បីទិញបានកីឡាករ ២រូបទៀត គឺខ្សែបម្រើ ​Juventus និងខ្សែការពារ ក្លឹប Everton ។ ប៉ុន្ដែលទ្ធផលត្រូវបានគេច្រានចោល ទាំងស្រុង ខណៈដំណឹងថ្មីៗអះអាងថា ក្លឹប ​Juventus មិនព្រមលក់ ខ្សែបម្រើរបស់ខ្លួន នោះទេ បើទោះបីជា Chelsea ហ៊ានឲ្យ ៧០ លានផោនក៏ដោយ។ តែមិនជាថ្វីនោះទេ Chelsea នៅតែបន្ដក្ដីសង្ឃឹមដើម្បីទិញកីឡាករ​ចូលបន្ថែម ឲ្យបាន​មុនពេល រដូវកាលបិទទ្វា។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sport360


Tags: Sport News Chelsea Jose Mourinho