CamNews

កីឡាអន្តរជាតិ 

Gerrard ចូល​និវត្តន៍​ពី​បាល់​ទាត់ ក្រោយ​ប្រកប​អាជីព​នេះ​ជិត ២០​ឆ្នាំ (Video Inside)

(ក្រុងឡុងដ៍)៖ កីឡាករនិមិត្តរូបរបស់ក្លឹបហង្សក្រហម Liverpool, Steven Gerrard បានប្រកាសចូលនិវត្តន៍ពីបាល់​ទាត់​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​បម្រើ​ក្នុង​វិស័យ​នេះ​អស់​រយៈ​ពេល ១៨​ឆ្នាំ​ក្នុង​ក្លឹប Liverpool របស់អង់គ្លេស និង​ក្លឹប LA Galaxy របស់​អាមេ​រិក​។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា កីឡាករខ្សែបម្រើប្រយុទ្ធជន​ជាតិ​អង់​គ្លេស វ័យ​៣៦​ឆ្នាំ Gerrard បាន​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើងរបស់គេហើយ បន្ទាប់ពីចំណាយពេល១ឆ្នាំកន្លះ​ចុង​ក្រោយ​លេង​ឲ្យ​ក្លឹប​អាមេរិក LA Galaxy និង​មិន​ព្រម​បន្ត​កិច្ច​សន្យា​ថ្មី។

Gerrard ជាកីឡាករយុវជនជាតិថ្នាលចេញពីក្លឹប Liverpool បានចំណាយពេលឲ្យក្លឹបនេះ អស់រយៈពេល ១៧ឆ្នាំយូរជាងគេ ក្រៅ​​ពី​បាន​ចូល​លេង​សរុប​ចំនួន ៧១០​ប្រកួត និង​ស៊ុត​បញ្ចូល​ទី១៨៦គ្រាប់ ក្នុងនោះដែរ Gerrard ក៏​បាន​ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Champions League បា​ន​ម្តង​ដែរ​នៅ​ទី​ក្រុង Istanbul នៃ​ប្រទេស​តួក​គី៕

Steven Gerrard លេងឲ្យក្លឹប Liverpool

Gerrard លេងឲ្យក្លឹប LA Galaxy

វីដេអូស៊ុតបញ្ចូលទី ១០គ្រាប់ល្អបំផុតរបស់ Gerrard

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Gerrard