(ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មកម្ពុជា នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានទំលាយរឿងប្រាប់មន្រ្តីទាំងអស់ថា សម្តេចបានតាមដានការរាយការណ៍ (Comment) របស់ប្រជាពលរដ្ឋនៅលើទំព័រ Facebook អំពីការត្អូញត្អែអំពីតម្លៃស្រូវ នាពេលកន្លងមក។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសនៅក្នុងកម្មវិធីនេះថា រាល់ការត្អូញត្អែ របស់កសិករខ្ញុំបានស្តាប់ឮ ប៉ុន្តែខ្ញុំគ្រាន់តែចង់បកស្រាយនៅទីនេះ ខ្ញុំបង្ហោះ Facebook រួចហើយខ្ញុំតាមមើល Comment ទាំងអស់ ទៅតាមលទ្ធភាព ពេលវេលាដែលខ្ញុំមើល បានទោះបីជាខ្ញុំនិយាយពីរឿងទាត់បាល់ ក៏គង់មាន Comment នៅក្នុងហ្នឹងថា "សម្តេចសូមជួយមើល តម្លៃស្រូវផង" អញ្ចឹងទេខ្ញុំសូមប្រកាសថា ខ្ញុំបានស្តាប់ឮសម្លេង ទាំងសម្លេងអំពាវនាវតាមកញ្ចក់ទូរទស្សន៍ តាមមធ្យោបាយផ្សេងៗ តាមការជួយផ្ទាល់ រហូតតាមប្រព័ន្ធ Facebook »៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញូវ