CamNews

តារា 

Ronaldo បដិសេធ មិនចង់ធ្វើជាគ្រូបង្វឹកនោះទេ ក្រោយពេល ចូលនិវត្ដន៍

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួច វ័យចំណាស់របស់ក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo បាននិយាយថា រូបលោក នឹងមិនមានគម្រោងចង់ធ្វើជាគ្រូបង្វឹក ឬអ្នកគ្រប់គ្រងក្លឹបអ្វីនោះទេ បន្ទាប់ពីលោក ផុតអាជីពជាកីឡាករបាល់ទាត់ទៅ។ ពោលសម្រាប់អាជីបបន្ដទៅទៀត គាត់មានគម្រោងថ្មីសម្រាប់​ជីវិត ដែលបច្ចុប្បន្នគាត់កំពុងតែគិតថា វាគឺពិបាកសម្រាប់ខ្លួនគាត់ខ្លាំងណាស់សម្រាប់ជំហ៊ានដំបូង ។ ​Cristiano Ronaldo នៅតែបន្ដថា ប្រសិនជាអ្នកគ្រប់គ្នា នៅតែសួរចង់ដឹង ថាគាត់ចង់ក្លាយជាគ្រូបង្វឹកនោះ គឺគាត់បដិសេធថា មិនអាចនោះទេ។ 

Cristiano Ronaldo បានបន្ថែមទៀតថា ក្រោយពេលដែលលោក នឹងដកខ្លួនចេញពីអាជីពនេះទៅ គាត់ចង់​បង្កើតអាជីពថ្មីមួយទៀត ដោយគេចចេញពីវិស័យកីឡា តួយ៉ាងដូចជាពេលនេះជាដើមគាត់ មានចំណាប់អារម្មណ៍ ផ្នែកបង្ហាញម៉ូតសំលៀកបំពាក់ ខណៈដែលគាត់កំពុងតែសម្លឺងទៅមុខ ឃើញថា ឆាកជីវិតរបស់គាត់ គឺធ្វើឲ្យដូចជាស្ដេច ។ ប្រភពដដែលបានបន្ដទៀតថា ទោះបីជាគាត់គ្មានសង្ឃឹមជោគជ័យ ១០០% ក៏​ពិតមែន ប៉ុន្ដែគាត់នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្រោះនេះគឺជាក្ដីស្រម៉ៃកាលពីក្មេង​មកម្ល៉េះ ។ មិនយូរនោះទេ ១០ ឆ្នាំទៅមុខ គាត់នឹងចូលនិវត្ដន៍ ហើយគាត់ចង់រក្សា ឈ្មោះ ឲ្យនៅតែល្បីដដែល ខណៈដែលពេលនេះ គាត់កំពុងមាន ប្រជាប្រិយភាពខ្លាំង ទាំងការងារ ទ្រព្យសម្បត្ដិ គឺគាត់មានគ្រប់ទាំងអស់ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ thenews

 


Tags: Sport News Ronaldo