ភ្នំពេញ៖ អាជ្ញាធរចម្រុះ ដែលរួមមានខាងមន្ទីរ ធម្មការរាជធានីភ្នំពេញ អនុគណកម្មការ វត្តស្ទឹងមានជ័យ រួមនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី៦ ខែធ្នូនេះ និងកោះប្រជុំរក មូលហេតុដែល ព្រះសង្ឃខ្មែរកម្ពុជា មួយអង្គបានយកព្រះពុទ្ធរូប ជាច្រើនអង្គទម្លាក់ចូល ក្នុងទឹកស្អុយនៅក្នុងវត្តស្ទឹងមានជ័យ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលយកព្រះពុទ្ធរូបជាច្រើនអង្គ ទម្លាក់ចូលក្នុងទឹកស្អុយនេះ ជាសមាជិកសមាគមន សង្ឃវត្តសាមគ្គីរង្ស៊ី ក្នុងវត្តស្ទឹងមានជ័យ ហើយរហូតមកទល់ ពេលនេះមិនទាន់ដឹងមូលហេតុ ពិតប្រាកដនៅឡើយទេ។
ការមិនដឹងមូលហេតុនៃការទម្លាក់ ព្រះពុទ្ធរូបចូលក្នុងទឹកស្អុយនោះ ក៏ព្រះសង្ឃដែលជាអ្នកប្រព្រឹត្តិមិនបាន មកចូលរួមក្នុងកិច្ចប្រជុំនេះ។ ដោយឡែកនៅល្ងាចថ្ងៃទី៥ ខែធ្នូ ម្សិលមិញនោះដែរ ក្រុមការងាររបស់ខណ្ឌ មានជ័យក៏បានចុះមកវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យរឿងនេះដែរ ប៉ុន្តែមិនអាចរកមូលហេតុឃើញ ថា ហេតុអ្វីបានជាបណ្តាលឲ្យ សង្ឃអង្គនោះយកព្រះពុទ្ធរូប ទៅទម្លាក់ចូលក្នុងទឹកស្អុយ យ៉ាងនេះនោះទេ។
សូមបញ្ជាក់ថានៅម៉ោង នៅម៉ោង១១ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ ព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយអង្គបានយកព្រះពុទ្ធរួប ជាច្រើនអង្គទៅទម្លាក់ចូល ក្នុងទឹកស្អុយក្នុងវត្ត ស្ទឹងមានជ័យ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់យាយជីតាជី សិស្ស និងនិស្សិត ដែលស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ។ ចំពោះករណីនេះ ទាំងប្រជាពលរដ្ឋ យាយជី តាជី ព្រះសង្ឃ និងសិស្សនិស្សិត ដែលគង់ និងស្នាក់នៅ វត្តស្ទឹងមានជ័យស្នើសុំឱ្យ ខាងក្រសួងធម្មការ និងអាជ្ញាធរមូលដ្ឋាន ធ្វើការសួរនាំ និងចាត់វិធានការ ទៅតាមច្បាប់និងសាសនាផង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល