CamNews

កីឡាអន្តរជាតិ 

Aguero ត្រូវបានដាក់បម្រាមមិនឲ្យលេង ៣ប្រកួត ដោយសារវាយកែងទៅលើខ្សែការពារ West Ham

(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Sergio Aguero (Kun Aguero) ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដាក់បម្រាមមិនឲ្យចូលលេង ៣ប្រកួត ដោយសារតែកីឡាករអាហ្សង់ទីនរូបនេះបានវាយកែងទៅលើកីឡាករ Winston Reid កាលពីប្រកួតក្នុង Premier League នាសប្តាហ៍មុននេះ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ក្រោយពីការស៊ើបអង្កេតរួចហើយ គឺបានរងឃើញថា កីឡាករវ័យ២៨ឆ្នាំ Aguero គឺមានបំណងទៅវាយកែងទៅលើខ្សែការពារ Reid របស់ West Ham United ពិតមែនដែលនឹងខកខានប្រ កួតទល់នឹងម្ចាស់ផ្ទះ Manchester United នៅថ្ងៃទី១០ កញ្ញាក្នុង Premier League ប្រចាំសប្តាហ៍ទី៤ ខកខានពេល Manchester City ប្រកួតទល់នឹងក្រុម AFC Bournemouth នៅថ្ងៃទី១៧ កញ្ញា និងជួប Swansea City នៅថ្ងៃទី២១ កញ្ញា ក្នុងពាន League Cup ជុំទី៣ផងដែរ។

៣ប្រកួតរបស់ Aguero ក្នុងរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះ ស៊ុតបញ្ចូលទីបាន ៣គ្រាប់ឲ្យក្រុមមេឃខៀវ Man City កំពុងឈរនៅកំពូលតារាងជាមួយនឹងខ្សែប្រយុទ្ធ Zltan Ibrahimovic របស់ Manchester United និងធ្វើបាន ហែកទ្រីក ដំបូង ពេល Manchester City បំបាក់ក្រុមម្ចាស់ផ្ទះ Steaua Bucharest ក្នុងជើងទី១ នៃវគ្គជម្រុះ Champions League ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង