CamNews

កីឡាអន្តរជាតិ 

FIFA ប្រតិកម្មនឹងទង្វើរលោក Mourinho ស្ដីបន្ទោស ទៅលើក្រុមអ្នកគ្រូពេទ្យ Eva Carneiro

ព័ត៌មានកីឡា៖ ប្រធានសមាគមន៍គ្រូពេទប្រចាំនៅ FIFA បានប្រតិកម្ម លូកដៃក្នុងរឿងផ្ទៃក្នុង របស់ក្លឹប Chelsea ដោយលោក Jose Mourinho បានស្ដីបន្ទោស អ្នកគ្រូពេទ្យរបស់ក្លឹប នៅមុខមហាជន និងមិនត្រឹមតែ​ប៉ុណ្ណោះថែមទាំង ទម្លាក់ដំណែងអ្នកគ្រូពេទ្យម្នាក់នោះទៀតផង។ 

លោក Jiri Dvorak ដែលជាប្រធានសមាគមន៍គ្រូពេទ្យ ប្រចាំនៅ FIFA បានចេញសេចក្ដីថ្លែងការណ៍លើទង្វើររបស់ លោក Jose Mourinho ដែលបានស្ដីបន្ទោស អ្នកគ្រូពេទ្យ Carneiro ថាគ្មានវិជ្ជាជីវៈត្រឹមត្រូវ​លើមុខដំណែង ខណៈដែល បានរត់ទៅជួយសង្គ្រោះកីឡាករ Eden Hazard ក្នុងកំលុងពេលប្រកួតជាមួយក្រុម​ ​​​Swansea ។ ក្នុងសេចក្ដីថ្លែងការបានលើកឡើងថា​ ទង្វើររបស់លោក Jose Mourinho ធ្វើទៅលើ​អ្នកគ្រូពេទ្យ​ នៅពេលនោះ គឺមិនត្រឹមត្រូវនោះទេ ជាពិសេស ការដាក់ទោសក្រុមអ្នកគ្រូពេទ្យ Eva Carneiro ដោយទម្លាក់ដំណែង ។ តាមច្បាប់ ប្រចាំនៅ FIFA ថ្នាក់ដឹកនាំគ្មានសិទ្ធអ្វីត្រូវលូកដៃក្នុងការកាត់ក្ដី លើរឿងបញ្ហារបស់ គ្រូពេទ្យនោះដែរ ព្រោះតួនាទីពេទ្យ ថ្នាក់ដឹកនាំក្លឹប មិនអាចដឹងបានឡើយ ហើយការគោរពតួនាទី ពេទ្យ ពួកគេត្រូវតែទៅសង្គ្រោះបន្ទាន់ បើត្រូវការចាំបាច់ មិនថាពេលប្រកួត។ គ្រូពេទ្យត្រូវតែយកចិត្ដទុកដាក់គ្រប់កីឡាករ​ដែលមានសភាពមិនប្រក្រតីលើរាងកាយក្នុងពេលប្រកួត ដើម្បីធ្វើការពិនិត្យ ថាតើគួរបន្ដទៀតបានឬមួយយ៉ាងណា។ 

ទង្វើររបស់លោក Jose Mourinho បានធ្វើឲ្យមហាជនចូលទស្សនាការប្រកួត មានការរិគន់យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការ ផ្ដល់អនុសាសន៍ឆ្លើយតបទៅវិញថា ប្រសិនជាមានបញ្ហាគួរតែដោះស្រាយ​​ផ្ទៃក្នុងទៅ មិនចាំបាច់ លាតត្រដាងជាសារធារណៈដូច្នេះនោះទេ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Chelsea Jose Mourinho Eva Carneiro FIFA