CamNews

តារា 

ម៉ៅ ស៊ីណាត មានកន្លង់តាម ចោមរោមច្រើន ក្រោយលែងលះជាមួយ លោកមេធាវីចំណាស់

ភ្នំពេញ៖ តារាចម្រៀងស្រី ចង្កេះអង្ក្រង អ្នកនាង ម៉ៅ ស៊ីណាត ថ្វីត្បិតតែ បានលែងលះស្វាមី ជាមេធាវី វ័យចំណាស់ លោក កា សាវុធ ជាផ្លូវការ កាលពីដើមខែសីហា កន្លងមកក្ដី តែអ្នកនាងមិនទាន់មាន ដំណឹងថា នឹងបើកបេះដូង ត្រៀមទទួល អ្នកថ្មីនៅឡើយទេ ។ ថ្មីៗនេះអ្នកនាង ម៉ៅ ស៊ីណាត នៅតែប្រឡូកសិល្បៈដដែល ថែមទាំងលេចមុខយ៉ាង ញឹកញាប់ តាមកញ្ចក់ទូរទស្សន៍នានា ព្រមទាំងបង្អួតរាងដ៏ស្រស់សោភា និងមុខមាត់ដែលទើបតែ កែកុនថ្មីៗអស់ជិត ២ម៉ឺនដុល្លារផងដែរ ។

កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកនាង ម៉ៅ ស៊ីណាត បានបង្ហាញវត្តមាន នៅកញ្ចក់ទូរទស្សន៍ ស៊ីធីអិន ក្នុងកម្មវិធី «តន្ត្រី ថ្ងៃអាទិត្យ» ដោយបានបកស្រាយបទចម្រៀង មានចំណងជើងថា «មេម៉ាយ សប្បាយចិត្ត» ដែលជាបទចម្រៀងដើម របស់អ្នកស្រី ប៉ែន រ៉ន  ហើយហាក់បង្ហាញថា អ្នកនាងជាមេម៉ាយសប្បាយចិត្ត គ្មានខ្វល់អ្វីឡើយ លុយមានចាយ ទ្រព្យសម្បត្តិក៏មាន តែវាខ្វះតែក្ដីស្រលាញ់ប៉ុណ្ណោះ ។

ប្រភពពីអ្នកនៅក្រោយ វេទិការតន្ត្រី បានដឹងថា ពេលកំពុងតែច្រៀងនៅស្ថានីយនោះ អ្នកនាង ម៉ៅ ស៊ីណាត មិនបាន បង្ហាញអារម្មណ៍ក្រៀមក្រំ ព្រោះបែកបាក់ស្វាមីឡើយ តែអ្នកនាងបែរជារវល់ជាមួយ ការតបសារតាមរយៈទូរស័ព្ទដៃ ទាំង មានទឹកមុខញញឹមញញែម ដូចមនុស្សកំពុងតែមានស្នេហាថ្មីៗ ។ នៅពេលមានគេសួរថា អ្នកនាងកំពុងតែលេង សារ ជា មួយនរណា? នាងតបថា «កុំចេះដឹងរឿងគេ..!» ។ តបទាំងមុខក្រហម ដូចស្ត្រីក្រមុំ១៨ឆ្នាំ ។ ក្រៅពីនេះ នាងត្រូវ បានគេបង្ហើបឲ្យដឹងថា នាងត្រូវបានបុរសមានទ្រព្យជាច្រើន តាមប្រលោមសុំស្នេហ៍អ្នកមេម៉ាយរូបនេះ តែនាងហាក់មិន ទាន់ បើកចិត្តទទួលយក នរណានៅឡើយ ស្របពេលដែលបុរសជាច្រើន ស្ថិតក្នុងជម្រើសដែលត្រូវពិចារណា។

អ្នកនាង ម៉ៅ ស៊ីណាត មិនទាន់អាចសុំការបំភ្លឺបានទេ ថា អ្នកនាងមានស្នេហាថ្មីឬនៅ? ព្រោះទូរស័ព្ទមិនមានអ្នក ទទួល តែគេហទំព័រ LookingTODAY រង់ចាំការបំភ្លឺពីអ្នកនាង ដោយក្ដីរីករាយ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh