ភ្នំពេញ៖ តារាសម្តែង និងចម្រៀងសិចស៊ី នាង ឆយី កាលពីពេលថ្មីៗកន្លងមកនេះ ធ្លាប់បានបង្កការភ្ញាក់ផ្អើល ដល់ទស្សនិកជន អ្នកគាំទ្រ ម្តងរួចមកហើយ ក្រោយពីនាងបានចេញមុខ ប្រកាសក្តែងៗថា ខ្លួនកំពុងតែត្រៀម ធ្វើជាម្តាយគេ នឹងជិតបានឃើញមុខកូន ក្នុងពេលដ៏ខ្លី ខាងមុខនេះ។ ប៉ុន្តែទន្ទឹមនឹងការប្រកាសនេះ ទើបតែកន្លងផុតទៅ មិនទាន់បានប៉ុន្មានខែផង ថ្មីៗនេះ ស្រាប់តែមានដំណឹងថា ឆយី បានសម្រាលកូនរួចហើយ ដោយជ្រើសយក តាមវិធីវះកាត់ ។
បើតាមប្រភព ពីមិត្តភក្តិស្និទ្ធស្នាល ជាមួយតារាស្រីរូបនេះ បានប្រាប់ថា តារាសម្តែងស្រីសិចស៊ី នាង ឆយី បន្ទាប់ពីពពោះ អស់រយៈពេលជាង៩ ខែមកនោះ ឥឡូវបានសម្រាលកូនរួចហើយ ពេលនេះនាងក៏បានក្លាយ ជាអ្នកម្តាយគេ ផងដែរ។ ខណៈមុខមាត់បុរស ជាស្វាមី និងឪពុកក្មេងម្នាក់នេះ នៅតែជាភាពអាថ៌កំបាំង លាក់លៀម ពីភ្នែកមហាជន នៅឡើយ។
ស្របពេលជាមួយគ្នានេះ បើក្រឡេកទៅមើល នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែង នាង ឆយី ឯណេះវិញ ថ្មីៗនេះ គេក៏ទើបប្រទះឃើញនាង សរសេរបង្ហោះសារបង្ហាញ ពីអារម្មណ៍ពិតផ្ទាល់ខ្លួន នៅពេលដែលនាង ត្រូវចូលមន្ទីរពេទ្យ ធ្វើការវះកាត់ ដើម្បីសម្រាលកូន រហូតទទួលបានភាពជោគជ័យ ដោយមិនមានបញ្ហា រឿងរ៉ាវអ្វីកើតឡើងមក លើរូបនាង និង កូន។
តាមរយៈអត្ថន័យខ្លឹមសារ ដែលត្រូវតារាសម្តែងធ្មេញជំពើស នាង ឆយី បង្ហោះនៅលើ Account Facebook ផ្ទាល់ខ្លួនបានសរសេរប្រកាស ជាសាធារណៈ ពីអារម្មណ៍របស់នាងថា «អរគុណ....! នៅពេលវេលា ដ៏លំបាកឧបសគ្គ គ្រប់យ៉ាង ដែលបានកើតឡើង ចំពោះខ្លួនខ្ញុំកន្លងមក ដែលអាចធ្វើឲ្យខ្ញុំ ឈរនៅលើកគោលជំហរខ្លួនឯង នឹងបញ្ហាឲ្យខ្លួនឯង បាន ខ្ញុំរឹងមាំអាចទទួលខុសត្រូវ លើជីវិតខ្លួនឯង និងកូនបានដោយល្អ..... »។
តារាសម្តែង និយមភាពសិចស៊ី នាង ឆយី បានបញ្ជាក់ នៅក្នុងសារនោះទៀតថា «ថ្ងៃដែលខ្ញុំវះបង្កើតកូនខ្ញុំ ទើបខ្ញុំដឹងថា អារម្មណ៍ម្តាយស្រលាញ់កូន វាធំធេងប៉ុណ្ណា សំរែកកូនយំជាកំលាំងចិត្តខ្លាំងបំផុត នៅពេលដែល យើងកំពុងតែស្ថិត ក្នុងអារម្មណ៍ព្រួយបារម្ភ និងឈឺចាប់ .....។ អរគុណចំពោះមិត្តភក្តិ បងៗ និងប្អូនៗ ដែលព្រួយបារម្ភ ពីសុខភាពខ្ញុំ និងកូន .....។ ខ្ញុំនិងកូន បានឆ្លងផុតឧសបគ្គ បានដោយជោគជយ័ ដោយសារតែកំលាំងចិត្ត ពីអ្នកទាំងអស់គ្នា.... ម៉ាក់ ..កូនខ្ញុំ ពិតជារំភើប នូវក្តីស្រលាញ់រាប់អាននេះ ជាទីបំផុត ស្រលាញ់អ្នកទាំងអស់គ្នា ដោយក្តីគោពរ.»។
ជាការកត់សម្គាល់ តារាសម្តែង នាង ឆយី កន្លងមកមិនធា្លប់បាន បង្ហាញមុខបុរសជាគូស្នេហ៍ ឬចូលរោងការ ជាមួយបុរសណាម្នាក់ឡើយ។ ពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅសុខៗនាងបែរជា ទម្លាយថា ខ្លួនមានកូន ទៅវិញ ពិតជារឿងមួយគួរឲ្យចំឡែក មិនថាមហាជណទូទៅ ឬអ្នករួមអាជីពសិល្បៈ ជាមួយនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល