CamNews

តារា 

ទីបំផុតនាង Chompoo araya សម្រាលកូនភ្លោះបានសម្រេច ប៉ុន្តែទាស់ត្រង់ម្យ៉ាង !

ថៃ ៖ កាលពីម្សិលមិញនេះ តារាសម្តែងថៃជើងចាស់ នាង Chompoo araya បានសម្រាលកូនភ្លោះរបស់នាងដោយសុវត្ថិភាព រីឯស្វាមីរបស់នាងគឺ លោក Nott Witsarut Rungsisingpipat ចេញពីបន្ទប់សម្រាលកូនទាំងទឹកមុខញញឹមស្រស់ ព្រោះកូនទាំងពីរបានឃើញពន្លឺថ្ងៃ ហើយភរិយាក៏មានសុវត្ថិភាពល្អថែមទៀតផង ។ 

ប៉ុន្តែទាស់ត្រង់ម្យ៉ាង អ្នកគាំទ្រកំពុងរង់ចាំមើលមុខកូនភ្លោះអ្នកទាំងពីរ ប៉ុន្តែប្តីប្រពន្ធមួយគូនេះ បែរជាមិនទាន់បង្ហោះឲ្យមហាជនបានឃើញនៅឡើយទេ ព្រោះគ្រូពេទ្យត្រូវពិនិត្យមើលសុខភាព និងអ្វីផ្សេងៗតាមលក្ខណៈពេទ្យទូទៅ នេះបើយោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃ ។ 

គួរបញ្ជាក់ឲ្យដឹងថា កូនភ្លោះរបស់តួស្រីក្នុងរឿង "Pleng Prai" និងស្វាមីសេដ្ឋីសេដ្ឋីទាំងពីរដួងនេះ ត្រូវបានបង្ហើបប្រាប់អំពីឈ្មោះរបស់ពួកគេគឺម្នាក់ឈ្មោះ Thunder រីឯម្នាក់ទៀតគឺ Storm ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ kapook


Tags: Chompoo araya Nott Witsarut Rungsisingpipat