CamNews

កីឡាអន្តរជាតិ 

កាត់ទោស ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកប្រចាំនៅអាស៊ី ជាប់គុក ៦ខែ ក្រោយមានបញ្ហានឹងវិស័យនយោបាយ ប្រទេស

ព័ត៌មានកីឡា៖ លោក Sheikh Ahmad Fahad Al Sabah ដែលមានតំណែងជា សមាជិកមន្រ្ដីគណៈកម្មការជាន់ខ្ពស់ FIFA និងជាប្រធាន ក្រុមប្រឹក្សាកីឡាអូឡាំពិកប្រចាំនៅអាស៊ី ហើយជាប់សាច់ឈាមខ្សែស្រឡាយរាជវង្សប្រទេស គុយវ៉េតផងទៀត ត្រូវបាន កាត់ទោសឲ្យជាប់គុករយៈពេល ៦ខែ ក្រោយពីបានរកឃើញកំហុសថា រូបលោក​បានមាក់ងាយ ប្រព័ន្ធតុលាប្រចាំប្រទេស។ 

ជុំវិញករណីចោទប្រកាន់ និងការផ្ដន្ទាទោសដែលក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយគាត់ផ្ទាល់កាលពី ៣ឆ្នាំមុននិងរហូតមកទល់ពេលនេះ លោកនៅតែបន្ដការបដិសេធន៍ដដែលទៅលើកំហុសដែលកើតឡើងកន្លងមក ដោយអះអាងថា ជាសិទ្ធសេរីភាពនៃការបញ្ចេញមតិរបស់រូបគាត់។ Sheikh Ahmad ត្រូវបាន​តុលាការចេញសាលក្រម កាត់ទោសឲ្យជាប់គុករយៈពេល ៦ខែ កាលពិម្សិលមិញ។ 

សេចក្ដីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយដោយ​ ក្រុមប្រឹក្សាកីឡាអូឡាំពិកប្រចាំនៅអាស៊ី ពាំនាំពាក្យសម្ដីរបស់លោក Sheikh Ahmad ថ្លែងថា វាគឺជាការវាយប្រហារបែបលក្ខណៈផ្ទាល់ខ្លួន ហើយជាអកុសល​ក៏មិន​មែនជារឿងល្អសម្រាប់រវាងទំនាក់ទំនងក្នុងវិស័យកីឡា នឹងប្រទេសគុយវ៉េតផងដែរ។ ស្ថិតក្រោមប្រជាធិប​តេយ្យនៃរដ្ឋធម្មនុញ្ញប្រទេសគុយវ៉េត នេះគឺជាសិទ្ធរបស់ខ្ញុំ​ក្នុងការបញ្ចេញមតិដោយស៊េរី តាមអ្វីដែលខ្ញុំចង់បង្ហាញ ហើយទាំងនោះគឺខ្ញុំបានធ្វើហើយផងដែរ។ ខ្ញុំបានពុះពារ ប្រឆាំរាល់សកម្មភាពទុច្ចរិតទាំងអស់ ជាអំពើបែបពុកលួយ និងជម្រុញមកវិញឲ្យមានការបង្ហាញនូវសិទ្ធពេញលេញក្នុងការបញ្ចេញមតិ សេរីភាពក្នុងការនិយាយ ហើយខ្ញុំក៏នៅតែបន្ដការការពារ តម្លៃរហូត។


ដោយ៖ អឿ អ៊ុយ

ប្រភព៖​ itv

 


Tags: Sport News Football Sheikh Ahmad