CamNews

តារា 

ហួសចិត្ត! ក្រោយបានឃើញចិញ្ចៀនរៀបការ របស់តារាកំពូលតារាចម្រៀង Rain និងភរិយា

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធដែលទើបតែរៀបការជាមួយគ្នាថ្មីថ្មោង គឺនាង Kim Tae Hee និងស្វាមីលោក Rain បានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯកោះបាលី កាលពីថ្ងៃទី ២២ ខែមករា​ តាមរយៈអាកាសយានដ្ឋានអន្តរជាតិ Incheon ។ ឃើញថានៅអាកាសយានដ្ឋានអន្តរជាតិ Incheon គឺសុទ្ធតែហ្វូងមនុស្សដែលរង់ចាំជូនដំណើរប្តីប្រពន្ធថ្មីថ្មោងនេះទៅក្រេបទឹកឃ្មុំ ។ 

ក្រុមអ្នកគាំទ្រជាច្រើនបានចូលរួមនិងឈរមើលចង់ដឹងចង់ឃើញ ព្រមទាំងត្រៀមកាមេរ៉ា ចាំថតអ្នកទាំងពីរ ខណៈពេលដែល តារាចម្រៀង Rain អោបភរិយា Kim Tae Hee ឡើងស្អិត ។ 

គេហទំព័រផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា អ្នកដែលបានឃើញចិញ្ចៀនមង្គលការរបស់នាង Kim Tae Hee នៅក្នុងដៃរបស់នាង សុទ្ធតែជាអ្នកដែលមានសំណាង ហើយចិញ្ចៀននោះគ្មានអ្នកណាបានដឹងតម្លៃនិងម៉ាកទេ គ្រាន់តែដឹងថា វាស្រស់ស្អាតខ្លាំង ។ 

គួរបញ្ជាក់ឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះបានបញ្ចេញទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង ថែមទាំងឈរញញឹមឲ្យគេថតរូបមុុនពេលធ្វើដំណើរទៅក្រេបទឹកឃ្មុំ ៕

-ចុចអាន ៖ ទីបំផុតកំពូលតារាចម្រៀង Kim Tae Hee និង Rain សម្រេចចិត្ត...





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Kim Tae Hee Rain