ព័ត៌មានកីឡា៖ អ្នកម្ដាយរបស់កីឡាករ Cristiano Ronaldo បានបង្ហាញពីប្រវត្ដិរឿងរ៉ាវដ៏ជូរចត់ មួយស្ដែងចេញ ពីជីវិតដ៏ហានិភ័យបំផុតចំពោះជីវិតកូនប្រុសគាត់ ខណៈដែលទើបតែចាប់ផ្ដើមកំណើតក្នុងផ្ទៃពោះ មាតា ។
អ្នកស្រី Maria Dolores បានថ្លែងប្រាប់រឿងរ៉ាវកាលពីពេល ដែលអ្នកស្រីទើបមាន កំណើតរបស់ Ronaldo ខណៈដែលអ្នកស្រីមានបំណងចង់ យកចេញជាប្រញាប់ ប៉ុន្ដែដោយសារតែផ្នត់គំនិតមួយ អ្នកស្រីបានគាត់ ថាកូនប្រុសរបស់គាត់ នៅពេលមួយនឹងក្លាយជាបុគ្គលមួយរួបដែលទទួលបានភាពល្បីល្បាញជាសាកលជាមិនខាន ទើបអ្នកស្រីសុខចិត្ដរក្សាជីវិតនេះ។ ឯកសារទាំងនោះត្រូវបានអ្នកស្រី បង្ហាញក្នុងខ្សែភាពយន្ដថ្មីរបស់ កូនប្រុសគាត់គឺ Cristiano Ronaldo ដែលព៌ណនាពីជីវិតពិត តាំងពីកុមារភាពរហូតមកក្លាយជាបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ ស្ទើរតែពាសពេញពិភពលោក ក្នុងវិស័យកីឡាបាល់ទាត់។
ពាក្យសម្ដីរបស់ Maria Dolores ថ្លែងថា " គេគឺជាកូនប្រុសម្នាក់ដែលខ្ញុំមានបំណងចង់យកចេញ កាលដែលខ្ញុំដឹងថា មានគេក្នុងផ្ទៃ ។ ពួកយើងបានអស់សំណើចជាខ្លាំង នៅពេលដែលខ្ញុំនិយាយយ៉ាងដូច្នោះ ហើយគេក៏តបមកខ្ញុំវិញថា គេកំពុងតែជួយខ្ញុំ គ្រប់បែបយ៉ាង ហើយដូចអ្វីដែលខ្ញុំគិតកន្លងមក " ។
ថ្លែងពីម្ដាយកូនប្រុស របស់ Ronaldo វិញមកទល់ពេលនេះ នៅមិនទាន់មានការបង្ហាញពីអត្ដសញ្ញាណឲ្យបានច្បាស់លាល់នៅឡើយទេ បើទោះបីជាមានការប្រមាញ់ខ្លាំងពីអ្នកការសែតយ៉ាងណាក៏ដោយ ។ ប៉ុន្ដែនិយាយអំពី ឪពុកកីឡាករ វិញ ក៏ត្រូវបានរៀបរាប់ក្នុងខ្សែភាពយន្ដនោះផងដែរ ថាជានរណា ។ Ronaldo មិនបានបិទបាំង អ្វីនោះទេ ដោយលោកបានប្រាប់ថា ឪពុករបស់គាត់គឺ ឈ្មោះ Dinis ហើយជាអ្នកញៀនស្រារាល់ថ្ងៃ។ គាត់បានស្លាប់កាលពីឆ្នាំ ២០០៥ ក្នុងវ័យ ៥០ ឆ្នាំ ។ ពេលនោះ កីឡាករកំពុងតែស្ថិតក្នុងក្រុមMan United នៅឡើយ ហើយក៏មិនទាន់ល្បីដូចជាពេលបច្ចុប្បន្ន នេះ ។ គាត់ពិតជាស្ដាយណាស់ ដែលមិនបាន បង្ហាញពីសមត្ថភាពឲ្យឪពុករបស់គាត់បានដឹង ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កីឡាករបានបំភេចចោល នូវរឿងរ៉ាវទាំងនោះ ដោយបច្ចុប្បន្នរូបលោក កំពុងតែយកចិត្ដទុកដាក់ចំពោះកូនប្រុសរបស់គាត់ តែប៉ុណ្ណោះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror