ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ Colombia ដែលបច្ចុប្បន្នលេងឲ្យក្រុម Man United ក្នុងលក្ខខ័ណ្ឌខ្ចីជើងនោះ បានយល់ព្រមផ្ទេរជើងចូលមកកាន់ Chelsea ហើយ ក្នុងលក្ខខ័ណ្ឌកិច្ចកុងត្រាខ្ចីជើងដដែល ។
កីឡាករខ្សែប្រយុទ្ទ Radamel Falcao វ័យ ២៩ ឆ្នាំជាខ្សែប្រយុទ្ធរបស់ក្លឹប Monaco ហើយផ្ទេរជើងចូលមកកាន់ ក្នុងទឹកដី Man United កាលពីដើមឆ្នាំ ២០១៤ ក្នុងលក្ខខ័ណ្ឌខ្ចីជើង ពេលនេះក៏សម្រេចចិត្ដផ្ទេរមកកាន់ Chelsea ម្ដង ក្នុងលក្ខខ័ណ្ឌខ្ចីជើងដដែល ។
ខ្សែប្រយុទ្ធរូបនេះ ចូលលេងឲ្យក្រុម Man United បាន ២៦ ប្រកួត ហើយអាចរកគ្រាប់បាល់បាន ៤ គ្រាប់ពេញមួយរដូវកាល ។
របាយការណ៍បានបន្ដទៀតថា ក្លឹប Monaco គ្រោងនឹងមិនយល់ព្រមបញ្ចេញកីឡាកររូបនេះក្នុងពេលនេះ ឡើយ ហើយរង់ចាំចូលដល់រដូវកាលថ្មីចូលមកដល់ទើប សម្រេចបញ្ចេញតែម្ដងក្នុងតម្លៃខ្លួន ៣០ លានផោន ។ Mourinho បានថ្លែងថា លោក ពិតជាសប្បាយចិត្ដខ្លាំងណាស់ដែល បានសម្រេចបំណង របស់ខ្លួន ផ្ទេរកីឡាករម្នាក់នេះបានមែន ។ ហើយ Radamel Falcao នៅពេលនេះ កំពុងតែស្ថិតក្នុងការប្រកួតជាមួយក្រុម ជម្រើសជាតិ នៃព្រឹត្ដិការណ៍ Copa America នៅឡើយទេ ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ independent.co.uk