CamNews

ព័ត៌មានអន្តរជាតិ 

ប៉ូលិស៖ ការ​បំ​ផ្ទុះ​អត្តឃាត​​​នៅ​ភាគ​ខាង​ត្បូង​អាល្លឺម៉ង់ ជា​ស្នា​ដៃ​របស់​ជន​ភៀស​ខ្លួន​ស៊ីរី

(អាល្លឺម៉ង់)៖ ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ដែលបានបណ្តាលឲ្យ​មនុស្សម្នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតរង​របួសនោះ ត្រូវបានប៉ូលិសអាល្លឺម៉ង់​រកឃើញថា ជាស្នាដៃរបស់ជនភៀស​ខ្លួនស៊ីរី ប៉ុន្តែគេ នៅពុំទាន់រកឃើញភស្តុតាង​ណាមួយ ដែលបញ្ជាក់ថា ជាអំពើភេរវកម្មនោះទេ។ នេះបើតាមការ​ចេញផ្សាយនៅ មុននេះបន្តិចដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។​

លោក Joachim Herrmann រដ្ឋមន្ត្រីមហា​ផ្ទៃអាល្លឺម៉ង់ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន​មួយថា «យើងមិនទាន់ ដឹងអំពើដើមរឿងពិតប្រាកដនោះទេ ថាតើការបំផ្ទុះនេះជាករណីធ្វើអត្តឃាតខ្លួនឯង ឬក៏ជាចង់បង្កឲ្យមានមនុស្ស ស្លាប់ច្រើននាក់ក្នុងពេលជាមួយគ្នានេះ»។ ជនបំផ្ទុះអត្តឃាត ត្រូវបានគេដឹងថា​រស់នៅក្នុងសង្កាត់ Ansdach ភាគខាងត្បូងអាល្លឺម៉ង់ ដែលអ្នកស្គាល់ជនរូបនេះបានអះអាងរូបគេធ្លាប់ព្យាយាមធ្វើអត្តឃាតម្តងរួចមកហើយ។

គួរបញ្ជាក់ថា ការបំផ្ទុះបានកើតឡើង​កាលពីវេលាម៉ោង ២២៖១០នាទីយប់ថ្ងៃអាទិត្យម៉ោង​នៅទីក្រុងប៊ែរឡាំង ស្ថិតនៅក្នុងទីតាំងនៃការប្រគំតន្ត្រីបុរាណមួយ។ មនុស្ស ១២នាក់បានទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍នោះ ខណៈមនុស្ស ២,៥០០នាក់ទៀតដែល​បានចូលរួមមើលការប្រគុំតន្ត្រី ត្រូវបានអាជ្ញាធរជម្លៀស​ចេញជាបន្ទាន់។ ដោយឡែកមនុស្សស្លាប់ម្នាក់នោះ គឺជាជនបំផ្ទុះ គ្រាប់នោះតែម្តង៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news