CamNews

តារា 

គៀត សុវណ្ណឡាង សម្ញែងតុក្តតា​ ពាសពេញ បន្ទប់បង្អួត ទស្សនិកជន

ភ្នំពេញ៖ តារាចម្រៀងប្រចាំ នៅក្នុងផលិតកម្មភ្លេងរីខដ ដែលជាមែក ធាងផលិតកម្មហង្សមាស កញ្ញា គៀត សុវណ្ណឡាង ថ្មីៗនេះបានរំលេច រូបថត ដោយនាងសម្ញែងភាពហ៊ឺហារ អង្គុយនៅក្នុងបន្ទប់មួយ មានពោរ ពេញទៅ ដោយតុក្តតានិងបាច់ផ្កា ដែលនាងទទួលបានពី Fan នៅ ពាសពេញបន្ទប់ ។

តារាចម្រៀងស្រី ដែលកំពុងតែពើបប្រទះ និងព័ត៌មានថាត្រៀមដើរចេញ ពីទ្រនំផលិតកម្មភ្លេងរីខដ កញ្ញា គៀត សុវណ្ណឡាង បានបង្ហោះរូបថត បង្អួត Friend  ក្នុងបណ្តាញ Facebook នូវតុក្កតានិងបាច់ផ្កាជាច្រើន បង្ហាញឲ្យទស្សនិកជន និងអ្នកគាំទ្របានឃើញថា កាដូទាំងអស់នេះ គឺនាងបានមកពីបណ្តាអ្នកគាំទ្រនាង នៅក្នុងអំឡុងពេលដែល នាង ឡើងខនសឺតម្តងៗ ។

ដូច្នេះប្រសិនបើទស្សនិកជន និងមិត្តៗយុវវ័យចង់ដឹងថា តុក្កតាដែល តារាចម្រៀងវ័យក្មេងរូបនេះ ទទួលបានពីអ្នកគាំទ្រមានច្រើន កម្រិត ណាមានតែទៅ ទស្សនាទាំងអស់គ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh