CamNews

ព័ត៌មានអន្តរជាតិ 

យោធា សហរដ្ឋអាមេរិក ផលិតយន្តហោះចម្បាំង សមត្ថភាព ដល់កំពូល Ski Jump (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ឃ្លីបវីដេអូខាងក្រោមនេះ  ​​​  គឺជាទិដ្ឋភាពរួម នៃការធ្វើតេស្តិ៍សាក ល្បងទៅលើសមត្ថភាពកំពូលយន្តហោះចម្បាំង ពីយោធា សហរដ្ឋអាមេរិក តាមរយៈ Ski Jump ។ ជាបេក្ខភាពយន្តហោះចម្បាំងជំនាន់ទី ៥ ដែលត្រូវបានគេស្គាល់ឈ្មោះថា F35Bយន្តហោះចម្បាំង ប្រភេទនេះ ពិតជាមានសមត្ថភាពខ្លាំង ក្នុងការហោះឡើង ទៅ  លើ  អាកាស តាមរយៈ Ski Jump នៅលើដី នាស្ថានីយ៍ទ័ពអាកាសសហរដ្ឋអាមេរិក Naval Air Station រដ្ឋ Maryland ។


គួរបញ្ជាក់ថា យោធាចក្រភពអង់គ្លេស ក៏ដូចជា យោធាសហរដ្ឋអាមេរិក   បានសហកាណ៍ក្នុងការ ធ្វើតេស្តិ៍ក៏ដូចជាសាកល្បងយន្តហោះចម្បាំង ប្រភេទថ្មី នេះ ខណៈ នឹង  បន្តការធ្វើតេស្តិ៍រួមគ្នា នា រដូវក្តៅខាងមុខនេះបន្ថែមទៀត ដោយមានប្រតិបត្តិការចូលរួមដោយផ្ទាល់ ពីសំណាក់បណ្តា យន្ត ហោះចម្បាំងចក្រភពអង់គ្លេស ។


លោក Peter Wilson ពីលុតតេស្តិ៍ BAE Systems ក៏ដូចជា ប្រមុខ  ដឹកនាំ   គម្រោង ski jump នោះ អោយដឹងថា ៖ អំឡុងថ្ងៃសុក្រកន្លងទៅនេះ ការធ្វើតេស្តិ៍    ហោះ  សាកល្បង Ski Jump របស់យន្ត ហោះចម្បាំង F35B គឺជាជោគជ័យដ៏ធំធេងមួយ ។ ខ្ញុំពិ  ត ជា មានមោទនភាពចំពោះក្រុមជាខ្លាំង ជាឆ្នាំជោគជ័យទៅលើគម្រោងផែនការ ជោគជ័យទៅលើ  កិច្ចសហប្រតិបត្តិការ ជោគជ័យទៅលើ ការហ្វឹកហ្វើន ដែលនាំមកនូវ ភាគជោគជ័យដល់កំពូលនាពេលអនាគត ក៏ដូចជាសមាហរណកម្ម របស់ខ្លួនចូលទៅក្នុងប្រតិបត្តិការ ចក្រភពអង់គ្លេស ។

របាយការណ៍ បញ្ជាក់ថា យន្តហោះចម្បាំងប្រភេទថ្មីនេះ នឹង  ធ្វើ  តេស្តិ៍ហោះសាកល្បង តាមរយៈ Ski Jump បន្តទៀត នៅលើនាវា   ចម្បាំង  ផ្ទុកយន្តហោះ Queen Elizabeth aircraft carrier របស់ ចក្រភព អង់គ្លេស ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដឹមីរ័រ


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers